ប្រធានាធិបតីអាមេរិកនឹងជួបចរចាពាណិជ្ជកម្មជាមួយចិន

(VOVWORLD) -នាថ្ងៃទី ៣ ខែធ្នូ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានប្រកាសថា លោកប្រធានាធិបតី Donald Trump នឹងជួបចរចាពាណិជ្ជកម្មជាមួយចិន រួមជាមួយមន្ត្រីគណៈរដ្ឋមន្ត្រីមួយចំនួនរបស់អាមេរិក។ 
ប្រធានាធិបតីអាមេរិកនឹងជួបចរចាពាណិជ្ជកម្មជាមួយចិន - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump 

លោក Mnuchin បានវាយតម្លៃថា ការផ្អាកសង្គ្រាមពាណិជ្ជកម្មរវាងថ្នាក់ដឹកនាំអាមេរិក និងចិននៅក្នុងជំនួបទ្វេភាគីនៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នាពេលកន្លងទៅគឺមានចរិតលក្ខណៈលោតផ្លោះ ដោយសារទីក្រុងប៉េកាំងបានសន្យាយ៉ាងច្បាស់លាស់ថា នឹងមាន "កិច្ចព្រមព្រៀងពិតប្រាកដ" ដើម្បីដោះស្រាយរាល់ការ ព្រួយបារម្ភរបស់ក្រុងវ៉ាស៊ីនតោន។ទោះជាយ៉ាងណាក៏ដោយលោកបានសង្កត់ធ្ងន់ថា អាមេរិកគប្បីមើលឲ្យឃើញប្រការជាក់ស្ដែងមួយ ពីភាគីចិន ក្នុងរយៈពេល ៩០ ថ្ងៃខាងមុខ សំដៅរៀបចំកិច្ចព្រមព្រៀងជាក់ស្ដែង។

នាថ្ងៃដដែល ប្រធានាធិបតីអាមេរិកលោក Donald Trump បានតែងតាំងតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer ជាអ្នកទទួលបន្ទុកក្នុងការចរចាពាណិជ្ជកម្មជាមួយចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ