ប្រធានាធិបតីអាមេរិកនិងរុស្ស៊ីពិភាក្សាអំពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែន

ប្រធានាធិបតីអាមេរិកនិងរុស្ស៊ីពិភាក្សាអំពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែន - ảnh 1
ប្រធានាធិបតីអាមេរិកនិងរុស្ស៊ីពិភាក្សាអំពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែន (Image: Vietnam+)

(VOVworld) – ក្នុងការចរចារតាមទូរស័ព្ទនាថ្ងៃទី ២៨ មិនា ប្រធានាធិបតីអាមេរិក
លោក Barack Obama បានស្នើឲ្យរុស្ស៊ីនាំចេញចំលើយជាក់ស្តែងរបស់ខ្លួន ចំពោះសំណើរដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានលើក​ឡើងជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov ក្នុងសប្តាហ៍កន្លងមកនទីក្រុង
ឡាអេររបស់ហូឡង។ លំអិតអំពីការផ្តើមគំនិតរបស់អាមេរិកមិនទាន់បានជូន
ដំណឺងនៅឡើយ ប៉ុន្តែ វិមានសបានប្រកាសថា៖ លោក Obama បានសង្កត់
ធ្ងន់ទៅលើការស្វែងរកវិធានការការទូតមួយ។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល
អាមេរិកមួយនាក់បានរំលឹកថា៖ បណ្ដាការចរចារមុននោះអំពីលទ្ធភាពទទួល
បានវិធានការមួយដែលផ្តោតទៅលើបញ្ហាដាក់ពង្រាយអ្នកសង្កេតការអន្តរជាតិ ការដកចេញកងទ័ពរុស្ស៊ីនិងការរៀបចំការសន្ទនារវាងរុស្ស៊ីនិងអ៊ុយក្រែន។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ២៨ មិនា តំណាងអចិន្ត្រៃយ៍របស់
រុស្ស៊ីប្រចាំនៅអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) លោក Andrey
 Kelin បានឲ្យដឹងថា៖ មូស្គូចាត់ទុកការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែន
ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៥ ឧសភា ខាងមុខ គឺមិនស្របច្បាប់ដោយ
សារ វាមិនសមស្របនឹងកិច្ចព្រម ព្រៀងដែលភាគីប្រឆាំងនៅអ៊ុយក្រែននិងលោក
 Viktor Yannukovich បានចុះហត្ថលេខា នាថ្ងៃទី ២១ កុម្ភៈ កន្លងទៅ។

នាថ្ងៃដ៏ដែល ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានដាក់ជូនឌុយម៉ា ជាតិរុស្ស៊ីនូវការផ្តើមគំនិតអំពីការលុបចោលបណ្ដាកិច្ចព្រមព្រៀងជាមួយ
អ៊ុយក្រែន ដែលទាក់ទិនដល់កងនាវាចម្បាំងរបស់រុស្ស៊ីនៅសមុទ្រខ្មៅ។
ទន្ទឹមនឹងនោះ លោក Putin ក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងការពារប្រទេស
រុស្ស៊ី លោក Sergey Shoigu ធ្វើការប្រគល់ឲ្យអ៊ុយក្រែនបរិមាណអវុធយុទ្ធភ័ណ្ឌ
របស់ បណ្ដាអង្គភាពកងទ័ពអ៊ុយក្រែនប្រចាំនៅ Crimea។ ប្រធានធាធិបតី
Vladimir Putin បានអះអាងជាថ្មីម្តងទៀតនូវសារៈសំខាន់នៃការធានាការ
គោរពចំពោះយុទ្ធជនអ៊ុយក្រែនទាំងអស់ដែលគ្មានគោលបំណងបំរើក្នុង
កងទ័ពរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ