ប្រធានាធិបតីអាមេរិកបញ្ចប់ដំណើរទស្សនកិច្ចនៅអាហ្សង់ទីន


ប្រធានាធិបតីអាមេរិកបញ្ចប់ដំណើរទស្សនកិច្ចនៅអាហ្សង់ទីន - ảnh 1
ប្រធានាធិបតីអាមេរិកបញ្ចប់ដំណើរទស្សនកិច្ចនៅអាហ្សង់ទីន (Image: VNA)

(VOVworld) – នាថ្ងៃទី ២៤ មិនា ប្រធានាធិបតីអាមេរិក លោក Barack Obama
បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអាហ្សង់ទីនក្នុងរយៈពេល ២ ថ្ងៃ
តាមសេចក្តីអញ្ជើញរបស់សាមភាគីប្រទេសម្ចាស់ផ្ទះ លោក Mauricio Marci ។
 ក្នុងការចរចារ ថ្នាក់ដឹកនាំទាំង២រូបនេះបានសន្យានឹងបង្កើនកិច្ចសហប្រតិ
បត្តិការលើគ្រប់វិស័យជាពិសេសគឺពាណិជ្ជកម្មវិនិយោគកិច្ចការពារសិទ្ធិមនុស្ស
ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មនិងបទល្មើសឆ្លងដែន។ ប្រធានាធិបតី
អាមេរិកបានវាយតំលៃខ្ពស់ចំពោះការផ្លាស់ប្តូរនាបច្ចុប្បន្នរបស់អាហ្សង់ទីន
ក្រោមការដឹកនាំរបស់​ប្រធានាធិតី  Marci ហើយសង្កត់ធ្ងន់ថា៖ ប្រទេសទាំង
ពីរអាចក្លាយទៅជាសម្ព័ន្ធមិត្តសំខាន់នាពេលខាងមុខ។ លោកក៏បានស្វាគមន៍
ការខំប្រឹងប្រែងមានចរិតលក្ខណៈស្ថាបនារបស់ Buenos Aires ក្នុងការចរចារ
ជាមួយវិនិយោគិនសំដៅបញ្ចប់ការប្តឹងតវ៉ារវាងបណ្ដាប្រទេសអាមេរិកឡាទីន
ជាមួយអ្នកម្ចាស់បំណុលនៅតុលាការ New York។ ក្នុងពេលនោះ ប្រធានាធិបតី
Marci បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចលើកនេះរបស់លោក Barack
Obama សម្តែងនូវចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរហើយបង្ហាញនូវ
ការគាំទ្ររបស់សេតវិមានចំពោះការផ្លាស់ប្តូរនៅប្រទេសនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ