ប្រធានាធិបតីអាមេរិកបានគំរាមកំហែងសារជាថ្មីម្តងទៀតអំពីការបិទច្រកទ្វារព្រំដែនជាមួយម៉ិកស៊ិក

(VOVWORLD) - នាថ្ងៃទី ២៨ ខែមីនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានរំលឹកសារជាថ្មីម្តងទៀតនូវការគំរាមកំហែងបិទច្រកទ្វារព្រំដែនសំខាន់រវាងប្រទេសនេះនិងម៉ិកស៊ិក ដោយរិះគន់ថាប្រទេសជិតខាងនៅភាគខាងត្បូងអាមេរិក មិនបាន«ធ្វើអ្វីសោះ» ដើម្បីរាំងស្កាត់លំហូរនៃជនចំណាកស្រុកខុសច្បាប់ជាច្រើន មកចូលប្រទេសអាមេរិកឡើយ។
ប្រធានាធិបតីអាមេរិកបានគំរាមកំហែងសារជាថ្មីម្តងទៀតអំពីការបិទច្រកទ្វារព្រំដែនជាមួយម៉ិកស៊ិក - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump 

ក្នុងសេចក្តីប្រកាសដោយមានក្តីខឹងសម្បារមួយនៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា៖ " អាចបិទច្រកទ្វារព្រំដែនខាងត្បូង! ម៉ិកស៊ិកមិនបានធ្វើអ្វីសោះដើម្បីបញ្ឈប់លំហូរជនចំណាកស្រុកខុសច្បាប់មកចូលប្រទេសយើងខ្ញុំនោះឡើយ។ ពួកគេគ្រាន់តែនិយាយប៉ុន្តែតែគ្មានធ្វើសកម្មភាពអ្វីទេ»។ លោក Donald Trump ក៏បានសង្កត់ធ្ងន់ថា "ដូចគ្នានេះដែរ ប្រទេសហុងឌូរ៉ាស ក្វាតេម៉ាឡា និងអែលសាល់វ៉ាឌ័រ កំពុងទទួលប្រាក់របស់យើងខ្ញុំអស់រយៈពេលជាច្រើនឆ្នាំហើយ តែមិនបានធ្វើអ្វីសោះផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ