ប្រធានាធិបតីអាមេរិកព្រមានចិនឱ្យពន្លឿនកិច្ចចរចាពាណិជ្ជកម្ម

(VOVWORLD) -តាមរយៈបណ្ដាញសង្គម Twitter លោកប្រធានាធិបតី Donald Trump បានចាត់ទុកថា ក្រោយរាល់ការចរចាពាណិជ្ជកម្ម ដែលមិននាំមកនូវលទ្ធផលនោះ ចិនកំពុងទន្ទឹងរង់ចាំថា តើភាគីប្រជាធិបតេយ្យអាចទទួលបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីអាំមេរិកនាពេលខាងមុខដែរឬទេ ដើម្បីបន្តការចរចា។
ប្រធានាធិបតីអាមេរិកព្រមានចិនឱ្យពន្លឿនកិច្ចចរចាពាណិជ្ជកម្ម - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ vnanet.vn)

នាថ្ងៃទី ១១ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានចិនថា៖ ប្រទេសនេះចាំបាច់ត្រូវទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយអាមេរិកភ្លាមមួយរំពេច។ បើមិនដូច្នេះទេ រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងត្រូវប្រឈមនឹងកិច្ចព្រមព្រៀងដែលអាក្រក់ជាង ក្នុងអាណត្តិប្រធានាធិបតីក្រោយ។ តាមរយៈបណ្ដាញសង្គម Twitter លោកប្រធានាធិបតី Donald Trump បានចាត់ទុកថា ក្រោយរាល់ការចរចាពាណិជ្ជកម្ម ដែលមិននាំមកនូវលទ្ធផលនោះ ចិនកំពុងទន្ទឹងរង់ចាំថា តើភាគីប្រជាធិបតេយ្យអាចទទួលបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីអាំមេរិកនាពេលខាងមុខដែរឬទេ ដើម្បីបន្តការចរចា។

លោក Donald Trump បានព្រមានចិនយ៉ាងដូច្នេះ គឺដោយសារ លោក មានជំនឿជាក់ថា លោកនឹងទទួលបានជ័យជំនះក្នុងបរិបទដែលកំណើនសេដ្ឋកិច្ច និងអត្រាអ្នកគ្មានការងាររបស់អាមេរិកគឺសុទ្ធតែមានភាពវិជ្ជមានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ