សេចក្តីព្រាងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតមានអត្ថន័យសំខាន់ៗ សម្រាប់វៀតណាម

(VOVWORLD) - កាលពីថ្ងៃទី ៨ ខែសីហា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) គណៈកម្មាធិ ការឯកទេសរបស់អង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីព្រាងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ 
សេចក្តីព្រាងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតមានអត្ថន័យសំខាន់ៗ សម្រាប់វៀតណាម - ảnh 1អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Minh Vu (រូបថត៖ baoquocte.vn)

យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Nguyen Minh Vu ការអនុម័តលើសេចក្តីព្រាងអនុសញ្ញានេះមានអត្ថន័យសំខាន់ៗជាច្រើនសម្រាប់វៀតណាម។

វៀតណាមជាប្រទេសមួយដែលមានកម្រិតបច្ចុប្បន្នភាពអ៊ីនធឺណែតឈានមុខគេក្នុងពិភពលោកដោយមានអ្នកប្រើប្រាស់អ៊ីនធឺណែត ចំនួន ៧៨,៤៤ លាននាក់ គិតត្រឹមដើមឆ្នាំនេះ ស្មើនឹង ៧៩,១% នៃចំនួនប្រជាជនសរុប។ យោងតាមស្ថិតិរបស់អាជ្ញាធរ ចាប់តាំងពីដើមឆ្នាំមុន រហូតមកដល់ពេលនេះ មានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែតជាង ១៣.៧៥០ លើប្រព័ន្ធព័ត៌មាននៅក្នុងប្រទេសវៀតណាម ដែលបណ្តាលឱ្យមានឧប្បត្តិហេតុធ្ងន់ធ្ងរ។ ការដែលវៀតណាមគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះការបង្កើតយន្តការចរចា និងការចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំទាំង ៨ នៃគណៈកម្មាធិការឯកទេសបានអះអាងសារដ៏រឹងមាំថា វៀតណាមជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមដៃជាមួយប្រទេសនានាក្នុងការដោះស្រាយបញ្ហាសកល រួមចំណែកដល់បរិយាកាសសន្តិភាព និងស្ថិរភាពអន្តរជាតិ។

យោងតាមអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Nguyen Minh Vu សេចក្តីព្រាងអនុសញ្ញាបានកំណត់ក្របខ័ណ្ឌច្បាប់ជាក់ស្តែង និងទូលំទូលាយសម្រាប់អាជ្ញាធរវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយកងកម្លាំងអនុវត្តច្បាប់នៃបណ្តាប្រទេស; ជួយអាជ្ញាធរវៀតណាមស៊ើបអង្កេត ប្រមូលព័ត៌មាន និងភស្តុតាងជាបន្ទាន់អំពីឧក្រិដ្ឋកម្មលើលំហរអ៊ីនធឺណែត ដើម្បីបម្រើការកាត់ទោសឧក្រិដ្ឋជន។ ទន្ទឹមនឹងនោះ សេចក្តីព្រាងអនុសញ្ញាក៏បានបើកឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងវៀតណាមផងដែរ ដើម្បីលើកកំពស់សមត្ថភាពរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកសាងបរិយាកាសលំហរអ៊ីនធឺណេតសកល ប្រកបដោយតម្លាភាព និងសុវត្ថិភាពជាង។

សេចក្តីព្រាងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនឹងត្រូវដាក់ជូនមហាសន្និបាតអង្គការសហប្រជាជាតិសម្រាប់ប្រទេសសមាជិកចំនួន ១៩៣ ដើម្បីផ្តល់សច្ចាប័នជាផ្លូវការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អនុសញ្ញានេះនឹងបើកចំហសម្រាប់បណ្តាប្រទេសចូលរួមចុះហត្ថលេខា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ