ប្រធានាធិបតីអាមេរិកមានបំណងសហការជាមួយកូរ៉េខាងត្បូងក្នុងបញ្ហារបស់កូរ៉េខាងជើង

(VOVWORLD) -នាថ្ងៃទី១៧ឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានអញ្ជើញទទួលជួប ជាមួយលោក Hong Seok-hyun បេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង  Moon Jae-in ដែលកំពុងបំពេញទស្សនកិច្ចការងារនៅអាមេរិក។ 
ប្រធានាធិបតីអាមេរិកមានបំណងសហការជាមួយកូរ៉េខាងត្បូងក្នុងបញ្ហារបស់កូរ៉េខាងជើង - ảnh 1  ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថតៈ Reuters)

ក្នុងជំនួបនេះ លោក Trump បាន លើកច្បាស់ថា លោកមានបំណងសហការជាមួយរដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូងក្នុងការដោះ ស្រាយបញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ លោកប្រធានាធិបតីអាមេរិកក៏បានធ្វើការពិភាក្សាអំពី វិធានការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនិងទំនាក់ទំនងសហប្រតិបត្តិការជាមួយចិន។លោក Trump បានអះអាងថា សេតវិមានត្រៀមខ្លួនជាស្រេចប្រដេញតាមរាល់ការខិតខំប្រឹងប្រែង ស្ថាបនាសន្តិភាពឡើងវិញ តាមរយៈការចូលរួមរបស់ព្យុងយ៉ាង ប្រសិនបើមានលក្ខខណ្ឌសម ស្រប។ក្នុងដំណើរទស្សនកិច្ចនៅអាមេរិកលើកនេះ បេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Hong Seok-hyun បានផ្ញើលិខិតរបស់ប្រធានាធិបតី លោក Moon Jea-in ជូនសមភាគីអាមេរក លោក Donald Trump ដោយសម្តែងនូវទស្សនៈរបស់រដ្ឋាភិបាលខ្លួន ស្តីពីទំនាក់ទំនងទ្វេភាគីនិងប្រព័ន្ធការពារកាំជ្រូចកម្រិតខ្ពស់ដំណាក់កាលចុងក្រោយ (THAAD) ក៏ដូចជាការត្រៀមរៀបចំរបៀបវារៈសម្រាប់ជំនួបកំពូលដំបូងរវាងថ្នាក់ដឹកនាំទាំង ពីររូបនាពេលខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ