ប្រធានាធិបតីអាមេរិកមានសម្លេងគាំទ្រគ្រប់គ្រាន់នៅរដ្ឋសភាដើម្បីជំរុញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVworld) - នាថ្ងៃទី២ កញ្ញា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន
ប្រមូលផ្ដុំយ៉ាងគ្រប់គ្រាន់នូវសម្លេងគាំទ្រចាំបាច់នៅព្រឹទ្ធសភាដើម្បីធានាឲ្យកិច្ច
ព្រមព្រៀងនុយក្លេអ៊ែរដោយក្រុម P៥+១ទទួលបានជាមួយអ៊ីរ៉ង់កាលពីខែកក្កដា
កន្លងទៅនឹងចូលជាធរមាន។នេះត្រូវបានចាត់ទុកជាជ័យជំនះមួយដ៏សំខាន់របស់
រដ្ឋអំណាច Obama ក្រោយពីការខំប្រឹងប្រែងចលនារបៀងនារដូវក្ដៅកន្លងទៅ។
ទីប្រឹក្សារបស់ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យនៅរដ្ឋសភាអាមេរិកបានឲ្យដឹង
ថា គោលដៅបន្ទាប់មករបស់អ្នកគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះ គឺប្រមូល
យ៉ាងហោចណាស់សម្លេងគាំទ្រចំនួន៤១ដើម្បីទប់ស្កាត់សេចក្ដីសំរេចបដិសេធន៍
កិច្ចព្រមព្រៀងនេះដោយគណៈបក្សសាធារណៈរដ្ឋនាំចេញ។
ជាមួយគ្នានោះ ក្នុងបទសន្ទរកថានៅមជ្ឈមណ្ឌលរដ្ឋធម្មនុញ្ញជាតិនៅទីក្រុង
Philadelphia រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry បានអះអាងជាថ្មីម្ដង
ទៀតថា អាមេរិកនិងសហគមន៍អន្តរជាតិនឹងឃ្លាំមើលអ៊ីរ៉ង់ ព្រមទាំងរដ្ឋអំណាច
Obama នឹងធានាជាមួយសម្ព័ន្ធមិត្តអារ៉ាបដូចជាអ៊ីស្រាអែលថា គេនឹងទទួលបាន
ការគាំទ្រ ចាំបាច់អំពីនយោបាយយោធាដើម្បីស្វ័យការពារចំពោះមុខការគំរាម
កំហែងពីអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ