ប្រធានាធិបតីអាមេរិករង់ចំអំពីជំនួបកំពូលជាបន្តជាមួយប្រធានាធិបតីរុស្ស៊ី

(VOVWORLD) -នាថ្ងៃទី ១៩ កក្កដា សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton ឲ្យអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មកបំពេញទស្សនកិច្ចនៅវ៉ាស៊ីនតោនសិរិទៈរដូវខាងមុខ។ 
ប្រធានាធិបតីអាមេរិករង់ចំអំពីជំនួបកំពូលជាបន្តជាមួយប្រធានាធិបតីរុស្ស៊ី - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

តាមរយៈបណ្ដាញសង្គម Twitter អ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sander បានលើកច្បាស់ថា៖ ប្រធានាធិបតីលោក Trump បានស្នើទីប្រឹក្សាសន្តិសុខជាតិ លោក John Bolton ឲ្យអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក Putin មកកាន់វ៉ាស៊ីនតោននារសិរិទៈរដូវខាងមុខ។បណ្ដាកិច្ចពិភាក្សាការងារអំពីបញ្ហានេះត្រូវបានដំណើការផងដែរ។

មុននេះ នាថ្ងៃដដែល តាមរយៈបណ្ដាញសង្គម Twitter ប្រធានាធិបតីអាមេរិក លោក Trump បានអះអាងថា ជំនួបកំពូលជាមួយប្រធានាធិបតីរុស្ស៊ី គឺជាជោគជ័យដ៏ធំធេងមួយ។ លោកសង្ឈឹមលើជំនួបជាលើកទី ២ ជាមួយថ្នាក់ដឹកនាំលោក Putin ដើម្បីភាគីទាំងពីរអាចចាប់ផ្ដើមអនុវត្តន៍ចំណុចមួយចំនួនក្នុងបណ្ដាខ្លឹមសារដែលត្រូវបានពិភាក្សាតាំងពីជំនួបជាលើកដំបូង ក្នុងនោះមានការទប់ស្កាត់អំពើភេរវកម្ម បញ្ហាសន្ដិសុខជាមួយអ៊ីស្រាអែល បញ្ហា រីកសាយភាយអាវុធនុយក្លេអ៊ែរ  បញ្ហាពាណិជ្ជកម្ម ជម្លោះនៅប៉ែកខាងកើតអ៊ុយក្រែន សន្តិភាពមជ្ឈឹមបូព៌ា និង បង្ហាស.ប.ប.ក។

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃដដែល ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានរិះគន់ចំពោះបណ្ដា "អានុភាព" នៅអាមេរិក ដែលចង់បំផ្លិចបំផ្លាញទំនាក់ទំនងម៉ូស្គូ - វ៉ាស៊ីនតោន ដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន។  លើសពីនេះទៅទៀត ប្រធានាធិបតីលោក Putin ក៏បានវាយតម្លៃអំពីទំនាក់ទំនងរុស្ស៊ី - អាមេរិកលើគ្រប់ជ្រុងជ្រោយកំពុងអាក្រក់ ជាងអំឡុងពេលសង្គ្រាមត្រជាក់។ទោះបីជាយ៉ាងណាក៏ដោយលោកបានអះអាងថា ប្រទេសទាំងពីរបានចាប់ផ្តើមដំណើរការឆ្ពោះទៅការរកផ្លាស់ប្តូរជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ