ប្រធានាធិបតីអាមេរិកសូមទោស​អំពីការដុតគម្ពីកូរ៉ាន​ របស់យុទ្ធជនអាមេរិកប្រចាំនៅ Apganixtan​

(VOVworld) -នាថ្ងៃទី២៣ កុម្ភះ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា​បាន​សូមទោស​អំពីការដុតគម្ពីកូរ៉ានរបស់យុទ្ធជនអាមេរិកប្រចាំនៅ Apganixtan​។ ​តាមប្រភពព័តមានពីខុទ្ទកាល័យប្រធានាធិបតី​Apganixtan ថា៖​ ប្រធានា​ធិ​ប​តី​អាមេរិកលោក បារ៉ាក់ អូបាម៉ាបានផ្ញើសារលិខិតសូមទោសចំពោះ​ប្រធា​នា​ធិបតីApganixtan hamid Karzai និងត្រូវបានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ​នៅ​Apganixtan Ryan Crocker ប្រគល់ជូនប្រធានាធិបតី hamid Karzai នា​រសៀល​ថ្ងៃទី២៣កុម្ភះ។ ក្នុងសារលិខិតនេះ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ាបានសូមទោសយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសមភាគី Apganixtan ​និង​ប្រជាជន​នៃប្រទេសនេះ។

ប្រធានាធិបតីអាមេរិកសូមទោស​អំពីការដុតគម្ពីកូរ៉ាន​ របស់យុទ្ធជនអាមេរិកប្រចាំនៅ Apganixtan​ - ảnh 1
ការដុតគុម្ពីកូរ៉ានរបស់យុទ្ធជន Nato បានបង្កើតឡើងរលកបាតុកម្មរបស់មនុស្សរាប់ពាន់នាក់នៅរដ្ឋធានី Cabun Apganixtan (http://vn.news.yahoo.com)


          ការដុតគុម្ពីកូរ៉ានរបស់យុទ្ធជន Nato បានបង្កើតឡើង​រលកបាតុកម្ម​របស់​មនុស្សរាប់ពាន់នាក់នៅរដ្ឋធានី Cabun Apganixtan ​ ក្នុងរយះពេល​៣​ថ្ងៃ​កន្លងទៅ។ តាមប្រភពព័តមានរបស់ Apganixtan ថា៖​ យ៉ាងហោច​ណាស់​ ​មានមនុស្សចំនួន ១៣នាក់ត្រូវស្លាប់ និង មនុស្សជាង៥០នាក់​ផ្សេងៗទៀត ​ត្រូវ​រងរបួសក្នុងបាតុកម្មនានានេះ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ