ប្រធានាធិបតីអាមេរិកអំពាវនាវឲ្យថ្នាក់ដឹកនាំកូរ៉េខាងជើងចាប់យកឱកាស

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ២៧ ខែឧសភាបានអំពាវនាវឲ្យថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un គួរតែចាប់យកឱកាស ដើម្បីផ្លាស់ប្តូរប្រទេសកូរ៉េខាងជើង តាមរយៈការរំលាយអាវុធនុយក្លេអ៊ែរ ព្រមទាំងព្រមានថា អាវុធនុយក្លេអ៊ែរគ្រាន់តែបង្កឡើងនូវ "រឿងអាក្រក់ " តែប៉ុណ្ណោះទេ។
ប្រធានាធិបតីអាមេរិកអំពាវនាវឲ្យថ្នាក់ដឹកនាំកូរ៉េខាងជើងចាប់យកឱកាស - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម ជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ ( Shinzo Abe) បន្ទាប់ពីជំនួបកំពូលនៅទីក្រុងតូក្យូនោះ លោក Donald Trump  បានឲ្យដឹងថា លោកនៅតែសង្ឃឹមថ្នាក់ដឹកនាំកូរ៉េខាងជើងនឹងចាប់យកឱកាសផ្លាស់ប្តូរប្រទេសរបស់ខ្លួនតាមរយៈការរំលាយអាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើងគឺជាប្រទេសមួយដែលមានសក្តានុភាពផ្នែកសេដ្ឋកិច្ចដ៏ធំធេង និងមានសក្តានុភាពជាច្រើនផ្សេងៗទៀតផងដែរ។ នៅក្នុងការអំពាវនាវនេះ ប្រធានាធិបតីអាមេរិក បានសង្កត់ធ្ងន់លើសក្តានុភាពនៃកំណើនសេដ្ឋកិច្ច ក៏ដូចជាឧត្តមភាពផ្នែកចំនួនប្រជាជនរបស់កូរ៉េខាងជើងទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ