ប្រធានាធិបតីអាមេរិកអះអាងនូវទំនាក់ទំនងដ៏ល្អប្រសើរជាមួយថ្នាក់ដឹកនាំស.ប.ប.ក

(VOVWORLD) -លោកប្រធានាធិបតី Donald Trump ក៏បានវាយតម្លៃថាថ្នាក់ដឹកនាំស.ប.ប.កគឺជាមនុស្សម្នាក់ដែលមានភាពឆ្លាតវៃ និងរឹងមាំ ព្រមទាំងសម្ដែងជំនឿជាក់ថា នៅតែមានជំនឿទុកចិត្តគ្នារវាងភាគីទាំងពីរ។
ប្រធានាធិបតីអាមេរិកអះអាងនូវទំនាក់ទំនងដ៏ល្អប្រសើរជាមួយថ្នាក់ដឹកនាំស.ប.ប.ក - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

នាថ្ងៃទី ១៦ ខែ មិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងនូវទំនាក់ទំនងដ៏ល្អប្រសើររវាងលោកជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un ទោះបីជាប្រការនេះអាចផ្លាស់ប្ដូរ ដោយអាស្រ័យទៅលើរបៀបទាក់ទងរបស់លោក Kim Jong-un ជាមួយការចារចានុយក្លេអ៊ែរនាបច្ចុប្បន្ននេះ កំពុងជាប់គាំងក៏ដោយ។

លោកប្រធានាធិបតី Donald Trump ក៏បានវាយតម្លៃថាថ្នាក់ដឹកនាំស.ប.ប.កគឺជាមនុស្សម្នាក់ដែលមានភាពឆ្លាតវៃ និងរឹងមាំ ព្រមទាំងសម្ដែងជំនឿជាក់ថា នៅតែមានជំនឿទុកចិត្តគ្នារវាងភាគីទាំងពីរ ហើយលោក Kim Jong-un បានត្រៀមខ្លួនជាស្រេចដើម្បីលុបបំបាត់នុយក្លេអ៊ែរដើម្បីនាំមកនូវវិបុលភាពលើវិស័យសេដ្ឋកិច្ចដល់ប្រជាជនគ្រប់រូបនិងប្រទេស ស.ប.ប.ក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ