ប្រធានាធិបតីអ៊ុយក្រែនប្រកាសត្រៀមខ្លួនជួបចរចាជាមួយរុស្ស៊ី
(VOVWORLD) - ថ្ងៃទី ២ ខែកុម្ភៈនេះ ប្រធានា ធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថា លោកគ្រោងនឹងចាប់ផ្តើមការចរចាជាមួយរុស្ស៊ីបន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ខណៈពេលដែលលោកសង្កត់ធ្ងន់លើបំណងចង់បង្កើតទម្រង់ការសន្ទនាបីភាគី រវាងសហរដ្ឋ អាមេរិក អ៊ុយក្រែន និងរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky (រូបថត៖ រ៉យទ័រ) |
លោកប្រធានាធិបតី Zelensky បានឲ្យដឹងថា អ៊ុយក្រែននៅតែរក្សាទំនាក់ទំនងជាមួយសេតវិមាន។ ទោះជាយ៉ាងណា មកទល់ពេលនេះ ការពិភាក្សាបានត្រឹមតែជាទូទៅប៉ុណ្ណោះ។ លោកសង្ឃឹមថា ជំនួបរវាងតំណាងអ៊ុយក្រែននិងសហរដ្ឋអាមេរិកនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយកិច្ចព្រមព្រៀងលម្អិតបន្ថែមទៀត។
មុននេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកកំពុងធ្វើកិច្ចពិភាក្សា "ត្រឹមត្រូវ" ជាមួយរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លោកបានបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ហើយជឿជាក់ថា កិច្ចព្រមព្រៀងសំខាន់មួយអាចត្រូវបានសម្រេច។
សម្រាប់ភាគីរុស្ស៊ី លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា ដំណោះស្រាយណាមួយសម្រាប់អ៊ុយក្រែន ត្រូវតែធានាឱ្យមានសន្តិភាពយូរអង្វែង ជាជាងគ្រាន់តែជាកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលខ្លីប៉ុណ្ណោះ។ លោកពូទីនក៏បានអះអាងដែរថា ប្រសិនបើប្រធានាធិបតី Zelensky ចង់ចូលរួមក្នុងការចរចារ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនអ្នកតំណាងពិសេសជួបធ្វើការជាមួយភាគីអ៊ុយក្រែន៕