ប្រធានាធិបតីអ៊ុយហ្សបេគីស្ថានប្រកាសភាព​អាសន្ននៅ Karakalpakstan

(VOVWORLD) - នាថ្ងៃទី ២ កក្កដា ប្រធានាធិបតីអ៊ុយក្រែនលោក Shavkat Mirziyoyev បានចុះហត្ថលេខាលើក្រឹត្យប្រកាសស្ថានភាពអាសន្ន ចាប់ពីថ្ងៃទី ៣ កក្កដា ដល់ថ្ងៃទី ២ ខែសីហា នៅលើដែនដី Karakalpakistan ជាកន្លែងដែលកុបកម្មបានប្រព្រឹត្តទៅមួយថ្ងៃមុននោះ ទាក់ ទងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃប្រទេសនេះ។

ក្នុងនោះ កិច្ចការពារសណ្តាប់ធ្នាប់សាធារណៈ និងសំណង់ធានាជីវភាពកំពុងត្រូវបានពង្រឹង ការធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនសាធារណៈត្រូវបានរឹតត្បិត ហើយរាល់ព្រឹត្តិការណ៍សាធារណៈត្រូវបានហាមឃាត់ផងដែរ។

មុននោះ កាលពីខែឧសភាឆ្នាំ២០២២ រដ្ឋសភាអ៊ុយហ្សបេគីស្ថានបានបង្កើតគណៈកម្មាធិការកសាងការធ្វើវិសោធនកម្មច្បាប់មូលដ្ឋាននៃប្រទេសនេះ។ សេចក្តីព្រាងច្បាប់ដែលគណៈកម្មាធិការតាក់តែងដាក់ចេញ បានធ្វើវិសោធនកម្មប្រមាណ ២០០ ក្នុងនោះមានវិសោធនកម្មចំនួន ២ ស្តីពីស្ថានភាពនៃតំបន់ Karakalpakstan ដោយមានខ្លឹមសារស្នើឲ្យលុបចោលបទបញ្ញត្តិដែលថា  Karakalpakstan គឺជាសាធារណរដ្ឋមានអធិបតេយ្យភាពមួយ ជាផ្នែកមួយនៃសាធារណរដ្ឋអ៊ុយហ្សបេគីស្ថាន និងអាចចាកចេញពីប្រទេសនេះដោយផ្អែកលើលទ្ធផលនៃការធ្វើស្ទឹងមតិរបស់ប្រជា ជន Karakalpakstan។ ប៉ុន្តែ នៅចំពោះមុខអស្ថិរភាពក្នុងតំបន់ លោកប្រធានាធិបតី Mirziyoyev បានសម្រេចមិនអនុវត្តន៍វិសោធនកម្មរដ្ឋធម្មនុញ្ញ ទាក់ ទងនឹងឋានៈរបស់ Karakalpakstan ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ