ប្រធានាធិបតីអ៊ីរ៉ង់៖ “អ៊ីរ៉ង់មិនអាចអភិវឌ្ឍន៍ក្នុងភាពឯកកោទេ”

ប្រធានាធិបតីអ៊ីរ៉ង់៖ “អ៊ីរ៉ង់មិនអាចអភិវឌ្ឍន៍ក្នុងភាពឯកកោទេ” - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់៖ “អ៊ីរ៉ង់មិនអាចអភិវឌ្ឍន៍ក្នុងភាពឯកកោទេ” (Image: VNA)


(VOVworld) – ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានអះអាងថា៖​ ប្រទេស នេះមិនអាចទទួលបានសមិទ្ធិនិងសេដ្ឋកិច្ចរីកម្រើននៅឡើយក្នុងស្ថានភាពឯកកោ ជាមួយបណ្ដាប្រទេសលើពិភពលោក។ ថ្លែងតិនៅវេទិការសេដ្ឋកិច្ចមួយនៅរដ្ឋធានី
Tehran នាថ្ងៃទី ៤​ មករា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានចាត់ទុកថា៖ ការអភិវឌ្ឍន៍ពហុភាគីនិងចីរភាពគឺជាភាពចាំបាច់សំរាប់ខឿនសេដ្ឋកិច្ចអ៊ីរ៉ង់។ តាម
លោក  Rouhani ថា​៖ នេះគឺជាពេលវេលាផ្លាស់ប្តូរទស្សនៈដែលចាត់ទុកថា៖ វត្តមាន
របស់វិនិយោគិនបរទេសនៅអ៊ីរ៉ង់គឺជាការគំរាមកំហែងចំពោះប្រទេសឥស្លាមនោះ ក៏ដូចជាខឿនឯករាជ្យរបស់អ៊ីរ៉ង់។ ប៉ុន្តែ លោកប្រធានាធិបតីតាមមាគាកណ្ដាលនិយម
នេះក៏បានអះអាងថា៖ អ៊ីរ៉ង់នឹងរក្សាដ៏រឹងមាំរាល់គោលការណ៍និងសតិអារម្មណ៍របស់
ប្រទេសនេះហើយសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសផ្សេងៗ
លើពិភពលោកដែលបំរើផលប្រយោជន៍របស់ប្រទេសជាតិតែប៉ុណ្ណោះ។ អ៊ីរ៉ង់នឹង
ប្តេជ្ញាកាត់បន្ថយការពឹងផ្អែកទៅលើការនាំចេញប្រេងឆៅ ហើយចាត់ទុកថា៖ ប្រការ
នេះនឹងជំរុញវង់ ចរចារនុយក្លេអ៊ែរនាបច្ចុប្បន្នរវាងអ៊ីរ៉ង់និងក្រុម P5+1 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ