ប្រធានាធិបតីអ៊ីរ៉ង់នឹងទៅបំពេញទស្សនកិច្ចនៅទ្វីបអឺរ៉ុប

ប្រធានាធិបតីអ៊ីរ៉ង់នឹងទៅបំពេញទស្សនកិច្ចនៅទ្វីបអឺរ៉ុប - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់នឹងទៅបំពេញទស្សនកិច្ចនៅទ្វីបអឺរ៉ុប (VNP)



        Vovworld-ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧វិច្ឆិកាខាងមុខ ប្រធានាធិបតីអ៊ីរ៉ង់​លោក Hassan Rouhani នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ីតាលីនិងបារាំង ក្លាយទៅ​ជាប្រធានាធិបតីដំបូងរបស់អ៊ីរ៉ង់ទៅបំពេញទស្សនកិច្ចនៅទ្វីបអឺរ៉ុបក្នុង​អំឡុង១ទសវត្ស​កន្លងមក។ តាមការគ្រោងទុកជាមុន នាថ្ងៃទី១៤វិច្ឆិកាគណៈ​ប្រតិភូ​​ជាន់ខ្ពស់អ៊ីរ៉ង់នឹងរួម​ជាមួយប្រធានាធិបតី Rouhani ចូលរួមការចរចារជា​មួយ​​មន្ត្រីអ៊ីតាលីនៅក្រុង Roma។ ប្រធានាធិបតីអ៊ីរ៉ង់នឹងជួបសន្ទនាជាមួយ​ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella និងនាយករដ្ឋមន្ត្រីលោក Matteo Renzi។ បន្ទាប់ពីអ៊ីតាលី ប្រធានាធិបតីអ៊ីរ៉ង់នឹង​ជួប​សន្ទនាសម្ដេចបាប Francis និង​នាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់ អាសឺវែក Pietro Parolin។ ប្រធានាធិបតី Rouhani នឹងចូលរួមវេទិការថ្នាក់ដឹកនាំ UNESCO ដែលប្រព្រឹត្តទៅនៅ​ក្រុង​ប៉ារីសបារាំងនា​ថ្ងៃ​ទី១៦វិច្ឆិកាដោយតួនាទីជាភ្ញៀវអញ្ចើញពិសេសនិងធ្វើការចរចារជាមួយ​ប្រធានាធិបតី​បារាំងលោក Francois Hollande។ ដំណើរទស្សនកិច្ចនៅទ្វីបអឺរ៉ុបរបស់​លោក Rouhani លើកនេះត្រូវបានចាត់ទុកថាជាការបើកចេញដំណាក់កាលសហប្រតិបត្តិការថ្មី​រវាងអ៊ីរ៉ង់និងប្រទេសទ្វីបអឺរ៉ុបនានាបន្ទាប់ពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែត្រូវបានចុះ​ហត្ថលេខា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ