ប្រធានាធិបតីអ៊ីរ៉ង់សង្ឃឹមថា ទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុមP5+1យ៉ាងឆាប់ៗ

ប្រធានាធិបតីអ៊ីរ៉ង់សង្ឃឹមថា ទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុមP5+1យ៉ាងឆាប់ៗ - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani
(រូបថតៈ TTXVN)

(VOVworld)-អ៊ីរ៉ង់និងក្រុម P5+1 (រួមមានប្រទេសចំនួន៥ជាសមាជិកអចិន្រ្តៃយ៍​នៃ
ក្រុមប្រឹក្សាសន្តិ សុខអ.ស.ប គឺអាមេរិក អងគ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់)
អាចនឹង ទទួលបានកិច្ចព្រមព្រៀងអំពីកម្មវិធីនុយក្លេអ៊ែររបសតេហ៉េរ៉ង់នាចុងឆ្នាំ
២០១៤។ ឆ្លើយសំភាសជាមួយអ្នកសារព័ត៌មាននាថ្ងៃទី២៩កញ្ញា ប្រធានាធិបតី
អ៊ីរ៉ង់លោក Hassan Rouhani បានឲ្យដឹងថា អ៊ីរ៉ង់ប្តេជ្ញាសម្រេចបានកិច្ចព្រមព្រៀង
ជាមួយ P5+1 អំពីកម្មវិធីនុយក្លេអ៊ែររបស់តេហ៉េរ៉ង់។ តាមលោក​ Rouhani ថា ដៃ
គូចរចារ នានាត្រូវសម្តែងអាកប្បកិរិយាខ្លាំងជាងទៀត ក្នុងការទទួលកិច្ចព្រម
ព្រៀងពេញ លេញអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។​ លោកក៏សង្ឃឹមថា ដៃគូនា
នានឹងគិតដល់ ផលប្រយោជន៍យូអង្វែងដើម្បីភាគីទាំងពីរអាចដោះស្រាយទាំង
ស្រុងរាល់បញ្ហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ