ប្រធានាធិបតីឥណ្ឌូនេស៊ីបញ្ជាក់ពេលវេលាទៅបំពេញទស្សនកិច្ចនៅឥណ្ឌា

ប្រធានាធិបតីឥណ្ឌូនេស៊ីបញ្ជាក់ពេលវេលាទៅបំពេញទស្សនកិច្ចនៅឥណ្ឌា - ảnh 1
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទិ២៥ វិច្ឆិកា គេហទំព័រ “វិទ្យាស្ថានស្រាវជ្រាវនិងវិភាគ
ការពារជាតិឥណ្ឌា” បានចុះផ្សាយថា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo
 នឹង អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌាចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣
ធ្នូ ឆ្នាំ២០១៦។ នេះជាដំណើរទស្សនកិច្ចជាន់ខ្ពស់ដំបូងរវាងប្រទេសទាំងពីរគិតតាំង
ពីនាយករដ្ឋ មន្រ្តីឥណ្ឌាលោក Narendra Modi និងប្រធានាធិបតីលោក Joko Widodo
 ឡើង កាន់តំណែងកាលពីឆ្នាំ២០១៤។ព្រឹត្តិការណ៍នមានសារសំខាន់និងអត្ថន័យ
យុទ្ធសាស្ត្រ ព្រមទាំងបង្កើតកម្លាំងចលករដើម្បីជំរុញទំនាក់ទំនងសហប្រតិបតិ្តការ
រវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ