ប្រធានបណ្តាញមិត្តភាពវៀតណាម-អង់គ្លេស៖ ប្រទេសទាំងពីរមានមូលដ្ឋានគ្រឹះរួម ជាច្រើនសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងសភា

(VOVWORLD) - ដំណើរទស្សនកិច្ច របស់លោកប្រធានរដ្ឋសភា Vuong Dinh Hue នៅចក្រភពអង់គ្លេសនឹងជាឱកាសដើម្បី អភិវឌ្ឍទំនាក់ទំនងសភារវាងប្រទេសទាំងពីរបន្ថែមទៀត។ ចក្រភពអង់គ្លេស និងវៀត ណាមមានមូលដ្ឋានគ្រឹះរួមជាច្រើន ដើម្បីរឹតបន្តឹងទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ ក៏ ដូចជាជំរុញសកម្មភាពសន្ទនាសភាទ្វេភាគី ជាដើម។

ប្រធានបណ្តាញមិត្តភាពវៀតណាម-អង់គ្លេស៖ ប្រទេសទាំងពីរមានមូលដ្ឋានគ្រឹះរួម ជាច្រើនសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងសភា - ảnh 1លោក Warwick Morris ប្រធានបណ្ដាណមិត្តភាពវៀតណាម-អង់គ្លេស (VUKN) អតីតឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅវៀតណាម។ (រូបថត៖ TTXVN)
ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស និងអៀរឡង់ ខាងជើង របស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋ សភាវៀតណាម ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក Warwick Morris ប្រធានបណ្ដាណមិត្តភាពវៀតណាម-អង់គ្លេស (VUKN) អតីតឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅវៀតណាមបានចាត់ទុកថា ការបន្តការផ្លាស់ប្តូរក្រុមកិច្ចការបរ ទេសប្រជាជនលំដាប់ខ្ពស់គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីពង្រឹងទំនាក់ទំនងរវាង ប្រជាជននៃប្រទេសទាំងពីរ។ លោកបានសម្តែងនូវជំនឿជាក់ថា ដំណើរទស្សនកិច្ច របស់លោកប្រធានរដ្ឋសភា Vuong Dinh Hue នៅចក្រភពអង់គ្លេសនឹងជាឱកាសដើម្បី អភិវឌ្ឍទំនាក់ទំនងសភារវាងប្រទេសទាំងពីរបន្ថែមទៀត។ ចក្រភពអង់គ្លេស និងវៀតណាមមានមូលដ្ឋានគ្រឹះរួមជាច្រើន ដើម្បីរឹតបន្តឹងទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ ក៏ ដូចជាជំរុញសកម្មភាពសន្ទនាសភាទ្វេភាគី ជាដើម។
និយាយដល់សកម្មភាពរបស់ VUKN ក្នុងការជំរុញទំនាក់ទំនងវៀតណាម - អង់គ្លេស លោកប្រធាន Warwick Morris បានលើកច្បាស់ថា ក្នុងនាមជាអង្គការមិនរក ប្រាក់ចំណេញដែលប្រតិបត្តិដោយអ្នកស្ម័គ្រចិត្ត VUKN បានខិតខំប្រឹងប្រែងជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន តាមរយៈការឧទ្ទេសនាមអំពីរូបភាព វៀតណាមដល់ប្រជាជនអង់គ្លេស ជាពិសេសឱកាសពាណិជ្ជកម្ម និងវិនិយោគនៅ វៀតណាម ព្រមទាំងពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរលើវិស័យអប់រំ ថាមពល បរិស្ថាន និងសុខុមាលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ