ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋហៃទីចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) -នាថ្ងៃទី ១៧ មិថុនា គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃសាធារណរដ្ឋហៃទី ដែលដឹកនាំដោយលោក Youri Latortueប្រធានព្រឹទ្ធសភា ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋហៃទីចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋហៃទីចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម 

    នាថ្ងៃទី ១៧ មិថុនា គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃសាធារណរដ្ឋហៃទី ដែលដឹកនាំដោយលោក Youri Latortueប្រធានព្រឹទ្ធសភា ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២២ មិថុនា តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan។ នេះគឺជាលើកដំបូង ដែលព្រឹទ្ធសភានៃសាធារណរដ្ឋហៃទីចាត់បញ្ជូនគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅវៀតណាម ហើយនេះជាសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូទ្វេភាគីលើកដំបូងរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ សំដៅបង្កើត ជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងជួបប្រាស្រ័យជាមួយរដ្ឋសភាវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ