ប្រធានរដ្ឋ Tran Dai Quang ចូលរួមពិធីរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីកម្លាំងសេនាធិការនគរបាលប្រជាជន

 ប្រធានរដ្ឋ Tran Dai Quang ចូលរួមពិធីរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីកម្លាំងសេនាធិការនគរបាលប្រជាជន - ảnh 1
ឧត្តមសេនីយ៍ឯក លោក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម
ថ្លែងមតិក្នុងពិធី (រូបថតៈ cand)


(VOVworld)-នាព្រឹកថ្ងៃទី១៨មេសា គណៈកម្មាធិការបក្សនគរបាលមជ្ឈឹមនៃ ក្រសួងនគរបាលវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី៧០នៃទិវាប្រពៃណី កងកម្លាំងសេនាធិការនគរបាលប្រជាជន (ថ្ងៃទី១៨មេសា)។​នារយៈពេល៧០ឆ្នាំ
កន្លងទៅ កងកម្លាំងសេនាធិការនគរបាលប្រជាជនបានរីកធំធាត់ពីមួយថ្ងៃទៅ
មួយថ្ងៃ និងបំពេញល្អរាល់ភារកិច្ចដែលទទួលបាន រួមចំណែកសំខាន់ចូលក្នុង​សមិទ្ធិរួមរបស់កម្លាំងនគរបាលប្រជាជន។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក
លោក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានសំណូមពរកងកម្លាំង សេនាធិការនគរបាលប្រជាជនប្រមូលផ្តុំ ធ្វើសេនាធិការជាមួយគណៈកម្មាធិការ
បក្សនគរបាលមជ្ឈឹម ក្រសួងនគរបាល ថ្នាក់ដឹកនាំនគរបាលគ្រប់ជាន់ថ្នាក់ផ្សព្វ
ផ្សាយផែនការសកម្មភាព សំដៅអនុវត្តសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត បក្សទូទាំងប្រទេសលើកទី១២ និងក្រមច្បាប់នានាដែលបានរដ្ឋសភា នីតិកាល
ទី១៣អនុម័តដែលទាក់ទិនដល់ការងារធានាសន្តិសុខសណ្តាប់ធ្នាប់ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ