ប្រធានរដ្ឋ Truong Tan Sang ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត KonTum

ប្រធានរដ្ឋ Truong Tan Sang ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត KonTum - ảnh 1
ប្រធានរដ្ឋ Truong Tan Sang ជួបធ្វើការជាមួយថ្នាក់ដឹកនាំ
ខេត្ត Kon Tum (រូបថត៖ Internet)


(VOVworld)-បន្តដំណើបំពេញទស្សនកិច្ចការងារខេត្ត Kon Tum នាព្រឹកថ្ងៃទី១៦ មិនា
ប្រធានរដ្ឋ Truong Tan Sang និងក្រុមការងារបានជួបធ្វើការជាមួយថ្នាក់ ដឹកនាំរបស់
ខេត្ត Kon Tum ស្តីអំពី ស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម ឆ្នាំ ២០១១ និងធានា
សន្តិសុខ លើភូមិសាស្រ្តរបស់ខេត្ត។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិដែលខេត្ត Kon Tumទទួលបាន ពិសេសលើវិស័យ អភិវឌ្ឍន៌សេដ្ឋកិច្ច ធានាសន្តិសុខសណ្តប់ធ្នាប់។ ប្រធានរដ្ឋក៏ចាត់ទុកថា ក្នុងឆ្នាំ២០១២
ខេត្តKon Tum គប្បីមានដំណោះស្រាយ ព្រមៗគ្នានិងអនុវត្តប្រកបដោយប្រសិទ្ធភាព
សេចក្តីសម្រេច ចិត្តនៃមហាសន្និ បាតបក្សភាគរបស់ខេត្ត។ ប្រធានរដ្ឋក៏បានក្រើនរំលឹក
ថា ខេត្តត្រូវយកចិត្តទុកដាក់ដល់ការការពារបរិស្ថាន ពិសេស គឺការងារការពារនិងអភិ
វឌ្ឍន៌ព្រៃ ។ប្រធានរដ្ឋមានប្រសាសន៌ថា៖

   “យើងធ្វើអាជីវកម្មមូលនីធិដីកម្រមានឲ្យសមស្រប ព្រមទាំងបើកទូលាយផ្ទៃ និងការពារជីវចំរុះរបស់តំបន់ Tay Nguyen ទៀតផង”។

ប្រធានរដ្ឋ Truong Tan Sang ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត KonTum - ảnh 2
ប្រធានរដ្ឋTruong Tan Sang ទៅសាកសួរសុខទុកប្រជាជនឃុំ
Mo Ray ស្រុក Sa Thay(Kon Tum) (រូបថតៈInternet)

       ប្រធានរដ្ឋក៏បានសង្កត់ធ្ងន់ថា ជាមួយនឹងភូមិសាស្រ្តដីធ្លីអំណោយផល Kon Tum ត្រូវមានការរៀបចំផែនការច្បាស់លាស់បង្កើនការផ្ទេរប្តូរបចេ្ចកទេសវិទ្យាសាស្រ្ត ជឿន លឿនចូលផលិតកម្ម។ នោះជា កត្តាសំខាន់ ដើម្បីរក្សាស្ថិរភាពសន្តិសុខនយោបាយ និងសណ្តាប់ធ្លាប់សង្គម៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ