ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមគ្រួសារគោលនយោបាយនៅហាណូយ

(VOVWORLD) - នៅទីនេះ លោកប្រធានរដ្ឋ លោក Nguyen Xuan Phuc បានបញ្ជាក់ថា បក្សនិងរដ្ឋតែងតែចងចាំជានិច្ចនូវគុណូបការៈរបស់វីរជន យុទ្ធជនពលី យុទ្ធជនរងរបួស ដែលបានលះបង់ក្នុងបុព្វហេតុរំដោះនិងឯកភាពប្រទេសជាតិ។ 
ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមគ្រួសារគោលនយោបាយនៅហាណូយ - ảnh 1ប្រធានរដ្ឋអញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារដែលធ្លាប់ចូលរួមយុទ្ធនាការហូជីមិញ (រូបថត៖ kinhtedothi.vn

ក្នុងឱកាសអបអរសាទរខួបលើកទី ៤៦ នៃទិវារំដោះភាគខាងត្បូងនិងឯកភាពប្រទេសជាតិឡើងវិញ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២១) នារសៀលថ្ងៃទី ២៩ ខែមេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយដែលធ្លាប់ចូលរួមក្នុងយុទ្ធនាការហូជីមិញ។

នៅទីនេះ លោកប្រធានរដ្ឋ លោក Nguyen Xuan Phuc បានបញ្ជាក់ថា បក្សនិងរដ្ឋតែងតែចងចាំជានិច្ចនូវគុណូបការៈរបស់វីរជន យុទ្ធជនពលី យុទ្ធជនរងរបួស ដែលបានលះបង់ក្នុងបុព្វហេតុរំដោះនិងឯកភាពប្រទេសជាតិ។ លោកប្រធានរដ្ឋក៏បានចែករំលែកនូវគោលបំណងថា ក្រុមគ្រួសារទាំងអស់រស់នៅជាគំរូល្អ គោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយនិងច្បាប់របស់បក្សនិងរដ្ឋ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនិងចលនានានា ដើម្បីកសាងរដ្ឋធានីឱ្យកាន់តែសម្បូររុងរឿង ស្រស់ស្អាតនិងកាន់តែអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ