ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុម ហ៊ុន General Electric អាមេរិក

 ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុម ហ៊ុន General Electric អាមេរិក - ảnh 1
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុម ហ៊ុន General Electric (GE) អាមេរិកលោក Jeffey Immelt

(VOVworld)-នាថ្ងៃទី១៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក
Tran Dai Quang បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន General
Electric (GE) អាមេរិក លោក Jeffey Immelt ដែលកំពុងបំពេញទស្សនកិច្ចការងារ
នៅវៀតណាម។​នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាង
ថា វៀតណាមជានិច្ចកាលគោរពនិងមានបំណងជម្រុញទំនាក់ទំនងសហប្រតិបត្តិ
ការមាន ផលប្រយោជន៍ដូចគ្នាជាមួយអាមេរិកតាមទិសជាក់ស្តែង ស្ថិរភាពនិងយូរ
អង្វែង។​លោក ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា គោលនយោបាយមុនក៏ដូចជាក្រោយ
របស់វៀតណាម គឺម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិទូលាយ និងចូលរួមកាន់
តែស៊ីជម្រៅ ទៅក្នុងសម្ព័ន្ធសេដ្ឋកិច្ចអន្តរជាតិ។ លោក Tran Dai Quang បានស្នើឲ្យ
GE រួមទាំង សហគ្រាសអាមេរិកនានា បន្តផ្តោតការយកចិត្តទុកដាក់ទៅលើទីផ្សារ
វៀតណាមនិង ជម្រុញរដ្ឋាភិបាលអាមេរិកឲ្យបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជ
កម្មមានផល ប្រយោជន៍រួមជាមួយវៀតណាម រួមចំណែកជម្រុញទំនាក់ ទំនងទ្វេ
ភាគី។

        រីឯខ្លួនវិញ លោក Jeffey Immelt មានបំណងសហប្រតិបត្តិការជាមួយដៃគូវៀត
ណាមលើវិស័យឧបត្ថម្ភទុន វិនិយោគទៅក្នុងបច្ចេកវិទ្យាខ្ពស់និងអភិវឌ្ឍន៍រចនា
សម្ព័ន្ធជាដើម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ