ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានាធិបតីប៊ុលហ្គារី

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ វិច្ឆិកា នៅវិមានប្រធានានរដ្ឋ (នៃទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ប្រធា នាធិបតីប៊ុលហ្គារី Rumen Radev និងភរិយាក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានាធិបតីប៊ុលហ្គារី  - ảnh 1លោកប្រធានារដ្ឋ លឿង គឿង និងលោកប្រធានាធិបតី Rumen Radev  ឈរលើវេទិកាកិត្តិយស (រូបថត៖ VOV)

បន្ទាប់ពីក្បួនរថយន្តអមដំណើរលោកប្រធានាធិបតី Rumen Radev និងភរិយាអញ្ជើញចូលវិមានប្រធានរដ្ឋ លោកប្រធានារដ្ឋ លឿង គឿងនិងភរិយាអញ្ជើញមានវត្តមាននៅលើកម្រាលព្រំក្រហម ផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះលោកប្រធានាធិបតី Rumen Radev ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ប៊ុលហ្គារី មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាម។ លោកប្រធានរដ្ឋលឿង គឿង បានអញ្ជើញប្រធានាធិបតីប៊ុលហ្គារី ឡើងលើវេទិកាកិត្តិយស ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញពិនិត្យកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ បន្ទាប់មក ថ្នាក់ដឹកនាំទាំងពីរបានឧទ្ទេសនាមសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ ដែលចូលរួមក្នុងពិធីទទួលស្វាគមន៍។

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះប្រធានាធិបតីប៊ុលហ្គារី  - ảnh 2លោកប្រធានរដ្ឋ លឿង គឿងនិងភរិយាជាមួយប្រធានាធិបតីប៊ុលហ្គារី Rumen Radev និងភរិយាអញ្ជើញថតរូបជាមួយគ្នា (រូបថត៖ VOV)

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងបន្ទាប់ពីរយៈពេល ១១ ឆ្នាំរបស់ប្រធា នាធិបតីប៊ុលហ្គារី ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Rumen Radev មកកាន់ប្រទេសវៀតណាមក្នុងនាមជាប្រធានាធិបតីផង ដែរ។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាម និងប៊ុលហ្គារី ( ៨ កុម្ភៈ ១៩៥០ - ៨ កុម្ភៈ ២០២៥) ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងជាប្រពៃណី មិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចរួច លោកប្រធានរដ្ឋ លឿង គឿងនិងលោកប្រធានាធិបតី Rumen Radev បានជួបប្រជុំតូចមួយ បន្ទាប់មកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សា វាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក និងលើកទិសដៅ នៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ