ប្រធានរដ្ឋTruong Tan Sangចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៌លើកទី៧៥០ខេត្តThien Truong-Nam Dinh

ប្រធានរដ្ឋTruong Tan Sangចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៌លើកទី៧៥០ខេត្តThien Truong-Nam Dinh - ảnh 1
ប្រធានរដ្ឋ​ Truong Tan Sang ប្រគល់គ្រឿងឥសរិយស
ហូជីមិញជូនខេត្ត Nam Dinh (រូបថតៈ internet)

(VOV)-នាព្រឹកថ្ងៃទី៥តុលា ពិធីរំលឹកខួប អនុស្សាវរីយ៌លើកទី៧៥០ខេត្ត​ Thien
Truong-Nam Dinh(1262-2012) ពិធីទទួលគ្រឿងឥសរិយសហូជីមិញនិងសេច
ក្តីសម្រេចទទួលស្គាល់ទីក្រុង Nam Dinh ជាទីនគរថ្នាក់ទី១​បាន ប្រព្រឹត្តទៅនៅ
ទីក្រុង Nam Dinh។ ថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋ​ Truong Tan Sang បាន
សង្កត់ធ្ងន់អំពីតម្លៃដ៏ធំធេងអំពីនយោបាយ សេដ្ឋកិច្ច វប្បធម៌នៃតំបន់ប្រវត្តិ​សាស្រ្ត​ ជាទីកន្លែងចាប់ផ្តើមនៃបុព្វហេតុរបស់រាជកាលTran។ ប្រធានរដ្ឋក៏បានសង្កត់ធ្ងន់
ថា ការ ប្រគល់គ្រឿងឥសរិយសហូជីមិញជូនបក្សភាគនិងប្រជាជនខេត្ត Nam
Dinh ជាការទទួលស្គាល់របស់បក្ស និងរដ្ឋវៀតណាមចំពោះរាល់ការរួមវិភាគ
ទាន របស់តំបន់ដីប្រវត្តសាស្រ្តនេះ។ ប្រធានរដ្ឋមានប្រសាសន៌ថា៖

        "ខ្ញុំស្នើថា ក្នុងរយៈពេលខាងមុខបក្សភាគនិងប្រជាជនខេត្ត Nam
Dinh ត្រូវខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេច
ចិត្ត សន្និបាតមជ្ឈឹមលើកទី៤ នីតិកាលទី១១ ស្តីអំពីការកសាងបក្ស ក
សាងអង្កការបក្សស្អាតស្អម រឹងមាំ មានសមត្ថភាពដឹកនាំ​និងត្រូវបានប្រ
ជាជនមានទំនុកទុកចិត្ត"។

        តាងនាមបក្សនិងរដ្ឋ ប្រធានរដ្ឋ Truong Tan Sang បានប្រគល់គ្រឿង ឥសរិយសហូជីមិញជូនបក្សភាគនិងប្រជាជនខេត្ត​ Nam Dinh។ ឧបនាយក
រដ្ឋមន្រ្តី Vu Van Ninh ប្រគលជូនសេចក្តីសម្រេចទទួលខេត្ត​Nam Dinh ជា
នគរថ្នាក់ទី១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ