ប្រធានរដ្ឋគុយបាបានទទួលគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម


ប្រធានរដ្ឋគុយបាបានទទួលគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម - ảnh 1
ប្រធានរដ្ឋគុយបាបានទទួលគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម (VNP)

        Vovworld-នាថ្ងៃទី១៩មិថុនា គណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមបាន​
បញ្ចប់ដំណើរទស្សនកិច្ចនៅគុយបា។ មុននោះនាថ្ងៃទី១៨មិថុនាលេខាទីមួយ​
បក្ស​កុម្មុយនីស្ត ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សារដ្ឋមន្ត្រីគុយបាលោក​ Raul
Castro បានទទួលជួបសន្ទនាគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំ​ដោយ
​លោក Pham Quang Nghi លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ។ លោក
ប្រធាន Raul Castro បានអះអាងនូវបំណងបង្កើនការផ្លាស់ប្តូរបទ​ពិសោធន៍​ការងារ
លើវិស័យជាច្រើន ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសង្គម​ទ្វេភាគីនិងផ្លាស់ប្តូរ
អំពីបញ្ហាអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា។

        លោក Pham Quang Nghi បានអះអាងនូវមនោសញ្ចេតនាមុនក៏ដូច​ជា​ក្រោយ
របស់ប្រជាជនវៀតណាមចំពោះប្រជាជនគុយបាបងប្អូនក៏ដូចជាការប្តេជ្ញានាំ
ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ