ប្រធានរដ្ឋចិន លោក Xi Jinping លើកឡើងអំពី ការតម្រង់ទិសដៅនៃបេសកកម្មរបស់ចិនក្នុងសម័យកាលថ្មី

(VOVWORLD) -នាថ្ងៃទី ១០ មេសា ក្នុងបទសុន្ទរកថាបើកសន្និសីទប្រចាំឆ្នាំនៃវេទិកាទ្វីបអាស៊ី Boao (BFA) ២០១៨ នៅទីក្រុង Boao នៅកោះ Hainan នោះ ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា៖ នាបច្ចុប្បន្ន ចិនត្រូវឆ្លងផុតពីការលំបាកសាកល្បងថ្មីនាពេលខាងមុខ។ 

តាមលោករូបនេះថា បេសកកម្មរបស់ចិននាយុគសម័យថ្មីគឺបន្តពង្រឹងប្រទេសជាតិតាមរយៈការកែរទម្រង់ និងអនុវត្តន៍វិធានការដ៏ម៉ឹងម៉ាត់ក្នុងការផ្លាស់ប្ដូរថ្មី សំដៅជំរុញការអភិវឌ្ឍន៍ រក្សាការបើកទូលាយកិច្ចសហប្រតិបត្តិការ សហការជាមួយបណ្ដាប្រទេសនៅលើពិភពលោក និងរួមចំណែកថែមទៀតជូនមនុស្សជាតិ។ លោក Xi Jinping បានអះអាងថា៖ ដើម្បីអនុវត្តន៍ជាក់ស្ដែងរាល់បេសកកម្មពោលខាងលើ ចិននឹងអនុវត្តន៍យន្តការជំរុញសេរីភាព និងបង្កលក្ខណៈងាយស្រួលជាអតិបរមាលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

       ស្តីពីបញ្ហាអន្តរជាតិ ប្រធានរដ្ឋលោក Xi Jinping បានអះអាងថា៖ ចិនមានគោលការណ៍ប្រដេញតាមការស្ថាបនាពិភពលោកប្រកបដោយសន្តិភាព ហើយរួមចំណែកក្នុងភាពសម្បូររុងរឿងសកល និងរក្សាសណ្ដាប់ធ្នាប់អន្តរជាតិ។ លោករូបនេះក៏បានអំពាវនាវឲ្យបណ្ដាប្រទេស គប្បីសហប្រតិបត្តិការដើម្បីសហគមន៍រួមមួយនាពេលអនាគតសម្រាប់មនុស្សជាតិ ហើយធ្វើឲ្យទ្វីបអាស៊ី រួមទាំងពិភពលោកប្រកបដោយសន្តិភាព សម្បូររុងរឿង និងបើកទូលាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ