ប្រធានរដ្ឋចិនលោក Xi JinPing អញ្ជើញទៅបំពេញទស្សនកិច្ចនៅបារាំង

(VOVWORLD) - នាថ្ងៃទី ២៤ ខែមិនា ប្រធានរដ្ឋចិន លោក Xi JinPing អញ្ជើញទៅបំពេញទស្សនកិច្ចនៅបារាំង ដែលជាប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចនៅអឺរ៉ុប របស់លោក ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃ២៦ ខែមិនា។
ប្រធានរដ្ឋចិនលោក Xi JinPing អញ្ជើញទៅបំពេញទស្សនកិច្ចនៅបារាំង - ảnh 1 រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drain 

យន្តហោះដឹកលោក Xi JinPing បានចុះចតនៅព្រលានយន្តហោះទីក្រុង Nice ហើយរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drain បានអញ្ជើញទទួលលោក Xi JinPing ផងដែរ។ ក៏ប៉ុន្តែ យោងតាមផែនការ លោក Xi JinPing រួមជាមួយគណៈប្រតិភូបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេស Monoco មុនពេលអញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron។ នាថ្ងៃទី២៥ ខែមិនា ថ្នាក់ដឹកនាំទាំងពីរ អញ្ជើញទៅកាន់ទីក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចថ្នាក់រដ្ឋជាផ្លូវការរបស់ប្រធានរដ្ឋចិន លោក Xi JinPing។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅបារាំងលើកនេះរបស់លោក Xi JinPing បានគូសសញ្ញានូវការរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនក្នុងវិស័យថាមពលនុយក្លេអ៊ែរ លំហរអវកាស និងគំនិតផ្តួតផ្តើមថាមពលស្អាតជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ