ប្រធានរដ្ឋជួបសំណះសំណាលជាមួយក្មួយៗកុមារគំរូដែលមានស្ថានភាពលំបាក

ប្រធានរដ្ឋជួបសំណះសំណាលជាមួយក្មួយៗកុមារគំរូដែលមានស្ថានភាពលំបាក - ảnh 1
ប្រធានរដ្ឋថតរូបជាមួយក្មួយៗកុមមារ (រូបថតៈ vov.vn)


(VOVworld)-ក្នុងឱកាសរំលឹកខួបនៃទិវាកុមារអន្តរជាតិទី១មិថុនា នារសៀលថ្ងៃទី២៩
ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក​Truong Tan Sang បាន ទទួល
ជួបសំណះសំណាលជាមួយក្មួយៗកុមារដែលមានស្ថានភាពលំបាក ចំនួន៥៥ មកពីខេត្តក្រុងចំនួន១១លើទូទាំងប្រទេសវៀតណាម ក្នុងឱកាសមកទស្សនាទីក្រុង
ហាណូយនិងចូលរួមពិធីលើកដំកើង។ ក្នុងជំនួបសំណះសំណាល នេះ លោក
Truong Tan Sang បានសម្តែងក្តីសោមនស្សរីករាយ និងលើកដំកើង ស្នាដៃរបស់
ក្មួយៗកុមារ ទោះបីជាមានស្ថានភាពលំបាកក្តី ប៉ុន្តែក្មុយៗនៅតែជំនះ ពុះពារនិង
ឈានឡើងក្លាយជាកុមាៗគំរូ។ លោក​Truong Tan Sang បានអះអាង ថា​បក្ស និងរដ្ឋវៀតណាមជានិច្ចកាល លៃទុកការយកចិត្តទុកដាក់ ចំពោះក្មួយៗ កុមារ។ ប្រធានរដ្ឋបានប្រសិទ្ធពរជូនឲ្យក្មួយៗកុមារដែលមានស្ថានភាពលំបាក ពិសេស
និងកុមារទូទាំងប្រទេសនិយាយរួម មានសុខភាពល្អ រៀនសូត្រល្អ ដើម្បីសក្តិសម
ជាកូនល្អ សិស្សពូកែ និងក្លាយទៅជាពលរដ្ឋមានប្រយោជន៍​និង ម្ចាស់លើអនាគត
របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ