ប្រធានរដ្ឋទទួលជួបសន្ទនាជាមួយប្រធានតុលាការហុងគ្រី

ប្រធានរដ្ឋទទួលជួបសន្ទនាជាមួយប្រធានតុលាការហុងគ្រី - ảnh 1
ប្រធានរដ្ឋទទួលជួបសន្ទនាជាមួយប្រធានតុលាការហុងគ្រី

        (VOV)_នារសៀលថ្ងៃទី១២ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀត​ណាម 
លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយប្រធានតុលាការ​ប្រជាជនហុង
គ្រីលោក Darak Peter ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។

        នៅក្នុងជំនួបនេះ ប្រធានរដ្ឋបានអោយដឹងថា៖ ​៖វៀតណាមបាននិងកំពុងចរចារ
 និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិ​ជាច្រើន។ ដើម្បីបំពេញតម្រូវការអំពី
ការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាធ្វើសមាហរណកម្មអន្តរជាតិ ក្នុងវិស័យគតិយុត្តិ 
ការងារបណ្ដុះបណ្ដាល លើកកំពស់សមត្ថភាពសំរាប់កម្មាភិបាលរដ្ឋអាជ្ញាដើម្បីបំ
ពេញតម្រូវការអំពីធ្វើសមាហរណកម្ម។ ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា
៖​ភាគីទាំងពីរត្រូវជំរុញខ្លាំងការ​ផ្លាស់ប្តូរគណៈប្រតិភូដើម្បីរៀនសូត្រ ផ្លាស់ប្តូរបទពិ
សោធន៍រវាងគ្នាទៅវិញទៅមក។

        លោក Darak Peter បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិ​បត្តិ
ការប្រពៃណីរវាងប្រទេសទាំងពីរត្រូវបន្តពង្រឹងនិងពង្រីកតទៅទៀត។ លោក Darak
 Peter ក៏បានអះអាងថា៖ហុងគ្រីសន្យាត្រៀមខ្លួន​ជាស្រេចចែករំលែក​បទពិសោធន៍ 
សហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌ជាមួយវៀតណាមដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ