ប្រធានរដ្ឋបានផ្ញើសារលិខិតជូនពរក្នុងឱកាសរំលឹកខួបលើកទី៥០ទិវាប្រពៃណីកំលាំងនគរបាល

ប្រធានរដ្ឋបានផ្ញើសារលិខិតជូនពរក្នុងឱកាសរំលឹកខួបលើកទី៥០ទិវាប្រពៃណីកំលាំងនគរបាល - ảnh 1
រំលឹកខួបលើកទី៥០ទិវាប្រពៃណីកំលាំងនគរបាលប្រជាជន។


​​​​​​​​​​​​​​​​​       VOV-ក្នុងឱកាសរំលឹកខួបលើកទី៥០ទិវាប្រពៃណីកំលាំងប៉ូលីសប្រជាជន​​
(ទី២០កក្កដា) ប្រធានរដ្ឋវៀតណាម Truong Tan Sang បានផ្ញើសារលិខិតជូនពរ​
ជូន​កម្មាភិបាល​យុទ្ធជនកំលាំងប៉ូលីសប្រជាជនវៀតណាម។ ក្នុងបុព្វហេតុ
កសាងនិង​ការពារ​​មាតុប្រទេសកំលាំងនគរបាលប្រជាជននិយាយរួមនិងកំលាំង
ប៉ុលីស​ប្រជាជន​និយាយដោយឡែកបានធ្វើសេនាធិការឲ្យបក្សរដ្ឋរាល់
គោលការណ៍​គោល​នយោបាយ​អំពីការធានាសន្តិសុខជាតិរក្សាសណ្ដាប់ធ្នាប់
សុវត្ថិភាពសង្គម តស៊ូ​ប្រកបដោយមាន​ប្រសិទ្ធភាពចំពោះបទល្មើសគ្រប់ប្រភេទ ការពារជីវភាពសុខសានត្រាណនិងសុភមង្គលរបស់ប្រជាជន។ ពង្រីកប្រពៃណី ភ្លឺស្វាងកម្មាភិបាលយុទ្ធជន​ប៉ូលីសប្រជាជនត្រូវបន្ត​អនុវត្តល្អការរៀនសូត្រនិង ធ្វើតាមគំរូសិលធម៍លោក​ប្រធានហូជីមិញ លើកកំពស់ស្មារតី​ទទួលខុសត្រូវ និងមនសិការព្យាយាមបំរើប្រជាជន​ការពាររឹងមាំសន្តិសុខជាតិនិង​សណ្ដាប់​ធ្នាប់សុវត្ថិភាពសង្គមរួមចំណែកសំខាន់ទៅក្នុងបុព្វហេតុកសាងនិងការពារមាតុ
ប្រទេសស័គ្គសមនឹងការជឿជាក់របស់បក្សរដ្ឋនិងប្រជាជន៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ