ប្រធានរដ្ឋមានគោលបំណងថា៖សហគមន៍សហគ្រាសវៀតណាម-រុស្ស៊ីត្រៀមខ្លួនជាស្រេចទទួលឱកាសថ្មី

(VOVWORLD) -នាព្រឹកថ្ងៃទី៣០មិថុនា តាមម៉ោងតំបន់ នៅទីក្រុងម៉ូស្គូ ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang បានអញ្ជើញចូលរួមនិងថ្លែងមតិបើកវេទិកាសេដ្ឋកិច្ចវៀតណាម-រុស្ស៊ី។ 
ប្រធានរដ្ឋមានគោលបំណងថា៖សហគមន៍សហគ្រាសវៀតណាម-រុស្ស៊ីត្រៀមខ្លួនជាស្រេចទទួលឱកាសថ្មី - ảnh 1

ប្រធានរដ្ឋមានគោលបំណងថា៖សហគមន៍សហគ្រាសវៀតណាម-រុស្ស៊ីត្រៀមខ្លួនជាស្រេចទទួលឱកាសថ្មី

នាព្រឹកថ្ងៃទី៣០មិថុនា តាមម៉ោងតំបន់ នៅទីក្រុងម៉ូស្គូ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញចូលរួមនិងថ្លែងមតិបើកវេទិកាសេដ្ឋកិច្ចវៀតណាម-រុស្ស៊ី។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានលើកច្បាស់ថា៖ រុស្ស៊ីជាដៃគូបរទេសមួយមានទំនាក់ទំនងសហប្រតិបត្តិការវិនិយោគជាច្រើននៅវៀតណាម ដោយមានទុនវិនិយោគសរុបជាងមួយពាន់លានដុល្លារអាមេរិក។ ប្រធានរដ្ឋបានអះអាងថា៖វៀត ណាមជានិច្ចកាលស្វាគមន៍ទទួលចរន្តទុនវិនិយោគពីរុស្ស៊ី។ ប្រធានរដ្ឋ ក៏មានគោលបំណងថា៖សហគមន៍ សហគ្រាសនៃប្រទេសទាំងពីរគប្បីត្រៀមខ្លួនជាស្រេច ទទួលឱកាសថ្មី ចែករំលែកមតិថ្មី ដំណោះស្រាយច្នៃប្រឌិតថ្មី ពង្រីកឧត្តមភាព ក្លាយទៅជាកម្លាំងឈានទៅមុខក្នុងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់សេដ្ឋកិច្ច រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងរុស្ស៊ី។

            ក៏ក្នុងព្រឹកថ្ងៃទី៣០មិថុនា នៅទីស្នាក់ការឌុយម៉ាជាតិរុស្ស៊ី ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសន្ទនាជាមួយប្រធានឌុយម៉ាជាតិរុស្ស៊ី លោក V. Volodin ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ