ប្រធានរដ្ឋលោក To Lam អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៧ មិថុនា នៅវិមានប្រធានរដ្ឋ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក To Lam បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអូស្ត្រាលីប្រចាំនៅវៀតណាម លោក Andrew Goledzinowski។

ប្រធានរដ្ឋលោក To Lam អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម - ảnh 1ប្រធានរដ្ឋ លោក To Lam អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម Andrew Goledzinowski (រូបថត៖ Nhan Sang/TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក To Lam មានប្រសាសន៍ថា ឈរលើក្របខ័ណ្ឌថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ភាគីទាំងពីរត្រូវបង្កើតកម្មវិធីសកម្មភាពយ៉ាងឆាប់ៗ ជាមួយនឹងផែនការសហប្រតិបត្តិការជាក់ស្តែង ហើយនៅចំពោះមុខ គឺជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ថាមពលស្អាត ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត។ ទន្ទឹមនឹងនោះ គឺរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ។ លោកប្រធានរដ្ឋក៏បានវាយតម្លៃខ្ពស់ចំពោះការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់អូស្ត្រាលី (ODA) អាហា រូបករណ៍ និងការពង្រីកទំនាក់ទំនងរវាងសាកលវិទ្យាល័យជាមួយវៀតណាម; សង្ឃឹមថា អូស្ត្រាលីនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ វៀតណាមក្នុងការសិក្សា ការរស់នៅ និងធ្វើការនៅប្រទេសអូស្ត្រាលី។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអូស្ត្រាលី Andrew Goledzinowski បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសដើមឬស្សីរបស់វៀតណាម ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយលោកបានឲ្យដឹងថា អូស្ត្រាលីសន្យា ចំណាយប្រភពធនធានសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ