ប្រធានរដ្ឋលោក Tran Dai Quang ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ

(VOVWORLD) - ត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៤ នារសៀលថ្ងៃទី១៣ តុលា នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខ័ណ្ឌទី១ ទី៣ និងទី៤។
ប្រធានរដ្ឋលោក Tran Dai Quang ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ - ảnh 1ប្រធានរដ្ឋលោក Tran Dai Quang ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ (រូបថត៖ TTXVN) 


ឆ្លើយសំណួររបស់អ្នកបោះឆ្នោតស្ដីពីការកសាងច្បាប់បង្ការប្រឆាំងអំពើពុករលួយនោះ ប្រធានរដ្ឋលោក Tran Dai Quang ឲ្យដឹងថា ច្បាប់ត្រូវបានបើកទូលាយរួមមានការដោះស្រាយជនមានអំពើពុករលួយ ដោះស្រាយស្ថាប័ន អង្គការជាប់ពាក់ព័ន្ធនិងដោះស្រាយទ្រព្យសម្បត្តិ ចំណូលដែលមិនត្រូវបានបកស្រាយសមហេតុសមផល។ លោកប្រធានរដ្ឋអះអាងថា រាល់មតិរបស់អ្នកបោះឆ្នោតស្ដីពីបញ្ហាក្ដៅគកុកនាបច្ចុប្បន្នរបស់ប្រទេសជាតិនឹងត្រូវបានប្រមូលផ្ដុំ ដាក់ជូនរដ្ឋសភា រដ្ឋាភិបាលនិងសមត្ថកិច្ចនានាដើម្បីដោះស្រាយទាន់ពេលវេលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ