ប្រធានរដ្ឋលោក Truong Tan Sang អញ្ចើញជួបសន្ទនាអណិកជនវៀតណាមនៅអាមេរិក


ប្រធានរដ្ឋលោក Truong Tan Sang អញ្ចើញជួបសន្ទនាអណិកជនវៀតណាមនៅអាមេរិក - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang អញ្ចើញជួបសន្ទនាអណិកជនវៀតណាមនៅអាមេរិក (VOV)


        Vovworld-នាយប់ថ្ងៃទី២៦កញ្ញាតាមម៉ោងអាមេរិក ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានអញ្ចើញជួបសន្ទនាជាមួយបងប្អូនអណិកជននិង​
សិស្សានុស្សិសនិស្សិតកម្មាភិបាលគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការ​
សហប្រជាជាតិនិងមិត្តភក្តិអាមេរិក។ ប្រធានរដ្ឋ Truong Tan Sang បានអំពាវនាវ
​បងប្អូនអណិកជនពិសេសគឺជួរបញ្ញាវ័ន្ធឲ្យសាមគ្គីគ្នាជានិច្ចកាលឆ្ពោះទៅមាតុ​
ប្រទេស ខំប្រឹងប្រែងដើម្បីគោលដៅរួមកសាងប្រទេសជាតិ។ លោកក៏សុំឲ្យមិត្ត
ភក្តិអាមេរិកគាំទ្រជាច្រើនថែមទៀតសំរាប់ទំនាក់ទំនងដៃគូលើគ្រប់​វិស័យវៀត
ណាម-អាមេរិកផងដែរ។ វៀតណាមបានសកម្មចូលរួមអង្គការអន្តរជាតិសន្យា
​រួមចំណែកជាមួយអ.ស.បអនុវត្តបេសកកម្មនៃកំលាំងរក្សាសន្តិភាពអន្តរជាតិ។
ប៉ុន្តែសន្តិភាពដំបន់កំពុងប្រឈមមុខនឹងការសាកល្បង ប្រធានរដ្ឋ Truong Tan Sang
បានអំពាវនាវការរួមដៃគាំទ្ររបស់ប្រជាអណិកជនទាំងអស់និងមិត្តភក្តិ​អន្តរជាតិ។

        “ការសាកល្បងមួយក្នុងចំណោមការសាកល្បងកាន់តែធ្ងន់ធ្ងរចំពោះ​សន្តិភាព
ស្ថិរភាពអភិវឌ្ឍន៍នៅដំបន់អាស៊ី-អាគ្នេយ៍និងអាស៊ី-ប៉ាស៊ីហ្វិកគឺ​ដោះ​ស្រាយជំលោះ
អធិបតេយ្យភាពនៅសមុទ្រខាងកើត។ ពិសេសគឺការដែល​ចិន​ដំណើរការសកម្មភាព
កសាងកោះដោយទ្រង់ទ្រាយធំនៅ Truong Sa រំលោភ​លើ​ច្បាប់អន្តរជាតិ។ បក្សរដ្ឋ
និងប្រជាជនវៀតណាមប្តេជ្ញាការពារឯករាជ្យ​អធិបតេយ្យ​ភាពនិងបូរណភាពដែនដី
របស់វៀតណាម ការពារសន្តិភាពស្ថិរភាពដោះស្រាយ​ដោយសន្តិវិធីរាល់ជំលោះ
ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញា​អង្គការសហប្រជាជាតិ
ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២អនុវត្តសេចក្តីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាង
កើត (DOC) ឈានទៅរកក្រមប្រតិបត្តិដំបន់នៅសមុទ្រ​ខាងកើត (COC) ដូច្នេះសុំឲ្យ
បងប្អូននិងមិត្តភក្តិអន្តរជាតិគាំទ្រគោលជំហរ​យុត្តិធម៍​របស់វៀតណាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ