ប្រធានរដ្ឋលោក Truong Tan Sang អញ្ជើញទៅសាកសួរសុខទុកនិងជូនពរបុណ្យតេតវិទ្យាស្ថានភស្តុភារ

ប្រធានរដ្ឋលោក Truong Tan Sang អញ្ជើញទៅសាកសួរសុខទុកនិងជូនពរបុណ្យតេតវិទ្យាស្ថានភស្តុភារ - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang អញ្ជើញទៅសាកសួរ
សុខទុកនិងជូនពរ បុណ្យតេតវិទ្យាស្ថានភស្តុភារ


(VOVworld)-នាព្រឹកថ្ងៃទី២៩មករា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតប្រពៃណីឆ្នាំ២០១៦សម្រាប់
កម្មាភិបាល យុទ្ធជននៅវិទ្យាស្ថានភស្តុភារ។​លោកប្រធានរដ្ឋមានបំណង ថា វិទ្យា ស្ថានភស្តុភារបន្តពង្រីកប្រពៃណីម្ចាស់ការ ច្នៃប្រឌិត បង្រៀនល្អនិង សិក្សាល្អឲ្យ សក្តិសមជាមជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្ត្រ ភស្តុភារនាំមុខ
របស់កងទ័ព ឆ្លើយតបតម្រូវការនៃស្ថានភាពថ្មី។ លោក Truong Tan Sang បានមាន
ប្រសាសន៍ថា៖

        “វិទ្យាស្ថានភស្តុភារត្រូវក្តាប់ជាប់ភារកិច្ចកសាងវិស័យកងទ័ព និងការ ងារធានា
ផ្នែកភស្តុភារ ហិរញ្ញវត្ថុរបស់កងទ័ព។​វិទ្យាស្ថានក៏ត្រូវផ្លាស់ប្តូរវិធានការបង្រៀន លើក
កំពស់គុណភាពអប់រំបណ្តុះបណ្តាលលើគ្រប់វិស័យ។ រួមជាមួយ គ្នានោះ ជម្រុញការ
ងារ សា្រវជ្រាវវិទ្យាសាស្ត្រ ការងារធានាផ្នែកភស្តុភារ សម្រាប់ អង្គភាពទ័ពថ្មី ផ្នែកទ័ព
ទំនើប និងតស៊ូក្នុងសង្គ្រាមបច្ចេកវិទ្យាទំនើបជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ