ប្រធានរដ្ឋលើកសរសើក្រុមសិស្សានុស្សិសវៀតណាមចូលរួមការប្រឡង Olympic គណិតវិទ្យាអន្តរជាតិ។

ប្រធានរដ្ឋលើកសរសើក្រុមសិស្សានុស្សិសវៀតណាមចូលរួមការប្រឡង Olympic គណិតវិទ្យាអន្តរជាតិ។ - ảnh 1
ប្រធានរដ្ឋ Truong Tan Sang បានផ្ញើរសំបុត្រស្ងើចសរសើរបណ្ដាសិស្សា​នុស្សិស។ (vtc.vn)



        VOV-ក្តុមសិស្សានុស្សិសវៀតណាមចូលរួមការប្រឡង Olympic គណិតវិទ្យាអន្តរជាតិឆ្នាំ២០១៣ទទួលបានស្នាដៃខ្ពស់ជាមួយមេដាយមាសចំនួន
៣គ្រឿងនិងមេដាយប្រាក់ចំនួន៣គ្រឿងរៀបចំណាត់ថ្នាក់ទី៧។ ក្នុងឱកាសនេះ
ប្រធានរដ្ឋ Truong Tan Sang បានផ្ញើរសំបុត្រស្ងើចសរសើរបណ្ដាសិស្សា​នុស្សិស។
ក្នុងសំបុត្រ  ប្រធានរដ្ឋបានអះអាងថា​រាល់ស្នាដៃរបស់សិស្សា​នុស្សិស​វៀតណាម
ក្នុងបណ្ដាការប្រឡងអន្តរជាតិនិងមុខវិទ្យាមួយចំនួនបានបង្ហាញច្បាស់នូវបញ្ញា
របស់ប្រជាជាតិវៀតណាម ជាកត្តាមួយក្នុងចំណោមកត្តាស្នូលដើម្បីនាំ​វៀត​ណាម
ជាជំហានៗឈានឡើងស្មើរនឹងបណ្ដាមហាអំណាចលើសកលលោក។ ប្រធានរដ្ឋ
មានបំណងឲ្យបណ្ដាជំនាន់សិស្សានុស្សិសវៀតណាមពង្រីកថែមទៀតប្រពៃណី​ឧស្សាហ៍រៀនសូត្ររបស់ប្រជាជាតិ​ដើម្បីបន្តបណ្ដាជំនាន់ជីដូនជីតា អនុវត្តដ៏ជោគ​
ជ័យ​បុព្វហេតុឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្ម កសាងប្រទេសជាតិសម្បូរ
​ធូធារ​និងការពាររឹងមាំប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ