ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ទៅទស្សនា​សហករណ៍​គំរូទាំងពីរនៅខេត្ត Ninh Binh

(VOVWORLD) - នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាសហករណ៍ផលិតកម្ម និងសេវាកម្មគ្រឿងភាជន៍ Bo Bat (ឃុំ Yen Thanh ស្រុក Yen Mo) និងសហករណ៍ Sinh Duoc នៅស្រុក Gia Vien ខេត្ត Ninh Binh។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ទៅទស្សនា​សហករណ៍​គំរូទាំងពីរនៅខេត្ត Ninh Binh - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាសហករណ៍ផលិតកម្ម និងសេវាកម្ម Sinh Duoc នៅស្រុក Gia Vien ខេត្ត Ninh Binh (រូបថត៖ VNA)

លោកប្រធានរដ្ឋបានស្នើឱ្យស្រុក Yen Mo និងស្រុក Gia Vien និងសម្ព័ន្ធសហករណ៍ខេត្ត Ninh Binh បន្តយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលដល់សហករណ៍ធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ពង្រីកទ្រង់ទ្រាយក្នុងនោះជួយឧបត្ថម្ភអំពីទុន ដីធ្លី  បណ្តុះបណ្តាលជំនាញ និង ផ្សព្វផ្សាយផលិតផលទៅកាន់ទីផ្សារ ដោយនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ ទន្ទឹមនឹងនោះ ជួយសហករណ៍ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីបង្កើតផលិតផលដែលមានគុណភាព ពោលគឺមិនត្រឹមតែឆ្លើយតបនឹងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ