ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីស្ថាបនាឡើងវិញសេដ្ឋកិច្ចជប៉ុន

(VOVWORLD) -នៅក្នុងជំនួបសន្ទនាជាមួយលោក Toshimitsu Motegi រដ្ឋមន្ត្រីស្ថាបនាឡើងវិញសេដ្ឋកិច្ចជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម នាព្រឹកថ្ងៃទី ៧ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់លើគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺចាត់ទុកជប៉ុនជាដៃគូសំខាន់ឈានមុខគេ និងយូរអង្វែង។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីស្ថាបនាឡើងវិញសេដ្ឋកិច្ចជប៉ុន - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីស្ថាបនាឡើងវិញសេដ្ឋកិច្ចជប៉ុន

នៅក្នុងជំនួបសន្ទនាជាមួយលោក Toshimitsu Motegi រដ្ឋមន្ត្រីស្ថាបនាឡើងវិញសេដ្ឋកិច្ចជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម នាព្រឹកថ្ងៃទី ៧ វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់លើគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺចាត់ទុកជប៉ុនជាដៃគូសំខាន់ឈានមុខគេ និងយូរអង្វែង។ លោក Tran Dai Quang បានឲ្យដឹងថាវៀតណាម និងជប៉ុនមានចំណុចប្រហាក់ប្រហែលគ្នាជាច្រើន រួមគ្នាចែករំលែកផលប្រយោជន៍រួមជាច្រើន និងមានជំនឿទុកចិត្តនយោបាយខ្ពស់ ហើយនេះជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានផលប្រយោជន៍ដូចគ្នារវាងប្រទេសទាំងពីរនាពេលខាងមុខ។

លោកប្រធានរដ្ឋបានអះអាងថាវៀតណាមគាំទ្រ និងបង្ករាល់លក្ខណៈងាយស្រួលសម្រាប់វិនិយោគជប៉ុនរកស៊ីនៅវៀតណាម ហើយមានក្ដីជឿជាក់ថា ដំណើរទស្សនិច្ចរបស់លោករដ្ឋមន្ត្រីបានរួមចំណែកយ៉ាងសំខាន់ និងរួមចំណែកជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ។

វីឯខ្លួនវិញ លោក Toshimitsu Motegi បានឲ្យដឹងថា វិនិយោគជប៉ុនជាច្រើនមានបំណងវិនិយោគនៅវៀតណាម ហើយស្នើឲ្យស្ថានប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរបន្តបង្កលក្ខណៈងាយស្រួលដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ