ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ជូនចំពោះប្រធានាធិបតីប៊ូរិនឌី

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋលោកលឿង គឿង និងលោកជំទាវភរិយា ប្រធានាធិបតីនៃសាធារណរដ្ឋប៊ូរុនឌី លោក Évariste Ndayishimiye និងលោកជំទាវភរិយាបានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមេសា។ នាព្រឹកថ្ងៃទី៤ ខែមេសា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ លឿង គឿងនិងលោកជំទាវភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ជូនចំពោះប្រធានាធិបតីនៃសាធារណរដ្ឋ Burundi លោក Évariste Ndayishimiye និងលោកជំទាវភរិយា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ជូនចំពោះប្រធានាធិបតីប៊ូរិនឌី - ảnh 1ប្រធានរដ្ឋវៀតណាម លោក លឿង គឿងនិងលោកជំទាវភរិយាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋ Burundi Évariste Ndayishimiye និងលោកជំទាវភរិយាក្នុងពិធីទទួលបដិសណ្ឋារកិច្ច (រូបថត៖ VOV)

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ លឿង គឿង និងលោកប្រធានាធិបតី Évariste Ndayishimiye អញ្ជើញមានជំនួបចង្អៀតមួយ ហើយបន្ទាប់មកដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សា វាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លង មក និងស្នើទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរក៏នឹងធ្វើជាសាក្សីក្នុងការចុះហត្ថលេខា លើឯកសារសហប្រតិបត្តិការផង ដែរ។

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Évariste Ndayishimiye បានធ្វើឡើងចំពេលដែលប្រទេសទាំងពីរឆ្ពោះទៅខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៦ មេសា ១៩៧៥-១៦ មេសា ២០២៥) ចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្ហាញពីបំណងប្រាថ្នាចង់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ