ប្រធានរដ្ឋវៀតណាមជួបគណៈប្រតិភូសមាគមមិត្តភាពជប៉ុន-វៀតណាមតំបន់ Kansai

ប្រធានរដ្ឋវៀតណាមជួបគណៈប្រតិភូសមាគមមិត្តភាពជប៉ុន-វៀតណាមតំបន់ Kansai - ảnh 1
ប្រធានរដ្ឋវៀតណាមជួបគណៈប្រតិភូសមាគមមិត្តភាពជប៉ុន-វៀតណាមតំបន់ Kansai

(VOV)_នាព្រឹកថ្ងៃទី២១តុលា នៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូ ​សមាគម
​មិត្តភាពជប៉ុន-វៀតណាម តំបន់ Kansai ជប៉ុន ដឹកនាំដោយលោក​Teichi Nishimura ​
ប្រធានសមាគម ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនោះ​ប្រធានរដ្ឋ ​លោក
​Truong Tan Sang បានសង្កត់ធ្ងន់ថា៖ ជប៉ុនជាវិនិយោគិនមួយ​ក្នុងចំណោម​វិនិយោ
គិ​ន​ជួរមុខនៅវៀតណាម ដែលក្នុងនោះមានតំបន់ Kansai ផងដោយមានបរិមាណ
អាជីវករ​វិនិយោគច្រើនបំផុតនៅវៀតណាម។ ប្រធានរដ្ឋថ្លែងអំណរគុណចំពោះ
សមាគមមិត្តភាពជប៉ុន-វៀតណាម តំបន់  Kansai ដែលបានក្លាយ​ទៅ​ជាស្ពានត
ភ្ជាប់ទំនាក់ទមនងមិត្តភាព ​និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃ​ប្រទេសទាំងពីរ។

          រីឯ ប្រធានសមាគមមិត្តភាពជប៉ុន-វៀតណាម តំបន់  Kansai លោក Teichi
Nishimura បានអះអាងថា៖នឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីបង្កើនកិច្ច
សហប្រតិបត្តិការប្រជាជន ដែលក្នុងនោះមានតំបន់ Kansai ជាមួយតំបន់ផ្សេងៗ
​នៅវៀតណាម។ បណ្ដាសមាជិកគណៈប្រតិភូក៏បានវាយតំលៃខ្ពស់ដែរចំពោះ
បរិយាកាសវិនិយោគ អាជីវកម្មនៅវៀតណាម និងជូនដំណឹងថា៖ នាពេកខាង
មុខនេះនឹងបន្តអំពាវនាវវិនិយោគ បើកទូលាយសកម្មភាពអាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ