ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យអ្នកបោះឆ្នោតទីក្រុងហូជីមិញ

ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យអ្នកបោះឆ្នោតទីក្រុងហូជីមិញ - ảnh 1
ប្រធានរដ្ឋវៀតណាមជួបប្រាស្រ័យអ្នកបោះឆ្នោតទីក្រុងហូជីមិញ

(VOV)_អនុវត្ត​កម្មវិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត បន្ទាប់ពីសម័យ​ប្រជុំ​
លើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី៩ នាថ្ងៃទី២៩ មិថុនា ប្រធាន​រដ្ឋ​វៀតណាម
 លោក Truong Tan Sang រួមជាមួយគណៈប្រតិភូសមាជិក​ សមាជិកាសភាមណ្ឌលទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នក
បោះឆ្នោតខ័ណ្ឌទី១ និងទី៣ ទីក្រុងហូជីមិញ។ អ្នកបោះឆ្នោតជាច្រើនបានចាត់ទុក
ថា៖ បណ្ដាសមាជិក សមាជិកាសភាបានវាយតំលៃដ៏ស្មោះត្រង់អំពីស្ថានភាពជាក់ស្ដែង កត់សម្គាល់សមិទ្ធិផលមួយចំនួនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបញ្ហា
នៅមានកំហិតមួយចំនួន។

          លោកប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះមតិ​នានា​របស់
អ្នកបោះឆ្នោត។ ស្ដីពីបញ្ហដាការពារអធិបតេយ្យភាពកោះសមុទ្រ និងកិច្ច​ការពារ​អ្នកនេសាទ លោក Truong Tan Sang បានអោយដឹងថា៖

          “ ថែទាំជីវភាពរស់នៅសំរាប់អ្នកនេសាទ ជាបញ្ហាសំខាន់ ក្នុងយុទ្ធសាស្ត្រ​
សមុទ្ររបស់វៀតណាម។នេះគឺជាការងារដែលបាន និងកំពុងធ្វើ។ ខ្ញុំបានទៅ​ទស្សនា
ខេត្តមួយចំនួនជាប់សមុទ្រ ហើយឃើញថា៖ បរិមាណនាវាថ្មី និងជួស​ជុលបានកើន
ឡើងជាបន្តបន្ទាប់។​ទន្ទឹមនឹងនោះ រដ្ឋសភា និង​រដ្ឋាភិបាល​ក៏បាន​ផ្តល់បន្ថែមទឹកប្រាក់
ជួយឧបត្ថម្ភអ្នកនេសាទទិញនាវាថ្មីដែរ។ នាវាណាដែលត្រូវចិន​និងប្រទេសផ្សេងៗ
ទៀតបង្កការខូចខាត សុទ្ធតែបានជួយឧបត្ថម្ភជាបន្ទាន់។ ​ប្រជាជនអាចនឹងនរចិត្តបាន
 ពីព្រោះយើងខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ​បញ្ហានេះដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ