ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង


ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង - ảnh 1
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង (vietnamplus.vn)

        Vovworld-នារសៀលថ្ងៃទី៥មិនានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម​
លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប៉េរូ សហព័ន្ធ
​រុស្ស៊ី អាលហ្សេរី និងប្រេស៊ីនមកជូនសារតាំងទទួលបេសកកម្មនៅ​វៀតណាម។
ស្វាគមន៍លោក Oscar Berninzon ឯកអគ្គរដ្ឋទូតប៉េរូដំបូងនៅ​វៀតណាម ប្រធានរដ្ឋ
បានជឿជាក់ថា ការលើកកំរិតឡើងថ្នាក់​ឯកអគ្គរដ្ឋទូត​នឹង​ជាលក្ខណៈសំខាន់ជំរុញ
ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។​ លោកប្រធានរដ្ឋបាន
អះអាងថា​វៀតណាមជានិច្ចកាលគោរពទំនាក់ទំនង​សហប្រតិបត្តិការជាមួយប៉េរូ
ក៏ដូចជាដំបន់អាមេរិកឡាទិន។

        ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីលោក Konstantin Vnukov
លោកប្រធានរដ្ឋបានអះអាងថា​នឹងបង្កលក្ខណៈល្អបំផុតដើម្បីបង្កើន​យ៉ាងខ្លាំងក្លា
ទំនាក់ទំនងសហប្រតិបត្តិការវិនិយោគពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរ ពិសេសគឺ
ការជមរុញចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ជា​មួយសម្ព័ន្ធភាពគយ
រុស្ស៊ី-កាហ្សាក់ស្ថាន-បេឡារុស នាំតំលៃពាណិជ្ជកម្មហួស​ឆ្ងាយ​ពីតួលេខ១មឺនលាន
ដុល្លារអាមេរិក។

        បញ្ជូនសេចក្តីអញ្ចើញរបស់ប្រធានាធិបតីរុស្ស៊ីលោក Putin ទៅកាន់លោក​
ប្រធានរដ្ឋមកបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីចូលរួមខួបលើកទី៧០នៃទិវា​
ជ័យជំនះលើពួកហ្វាក់ស៊ីត ឯកអគ្គរដ្ឋទូត Konsstantin Vnukov បានអះអាងថា នា
ពេលខាងមុខ​រួមជាមួយការរឹតបន្តឹងទំនាក់ទំនងប្រពៃណីនោះ ភាគីទាំងពីរ​ត្រូវ​បង្កើន
កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជាប្រេងឧស្ម័នអគ្គិសនី​នុយក្លេអ៊ែជាដើម។

        នៅពិធីទទួលជួបឯកអគ្គរដ្ឋទូតអាលហ្សេរីលោក Mohamed Berrad លោក​ប្រធាន
រដ្ឋបានស្នើរភាគីទាំងពីរបង្កើនផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ សហប្រតិបត្តិការ
ជិតស្និទ្ធលើវេទិការដំបន់និងអន្តរជាតិ ទន្ទឹមនឹងនោះជំរុញ​យ៉ាង​ខ្លាំងជាងទៀតកិច្ច
សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ