ប្រធានរដ្ឋវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូល APEC ប្រកបដោយជោគជ័យ

ប្រធានរដ្ឋវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទកំពូល APEC ប្រកបដោយជោគជ័យ - ảnh 1
លោក Truong Tan Sang ថតរូបជាមួយថ្នាក់ដឹកនាំចូលរួម
សន្និសីទ APEC (រូបថតៈ TTXVN)

(VOVworld)-នាថ្ងៃទី១១វិច្ឆិកា ប្រធានរដ្ឋវៀតណាមរួមជាមួយគណៈប្រតិភូជាន់
 ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងប៉េកាំង (ចិន) ត្រឡបមកទីក្រុងហាណូយ
វិញបញ្ចប់ដំណើរទៅចូលរួមសន្និសីទកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច
តំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC)លើកទី២២ប្រកបដោយជោគជ័យ។ ក្នុងបទឆ្លើយ
សម្ភាសសារព័ត៌មាន អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son
បានឲ្យដឹងថា គណៈប្រតិភូវៀតណាម បានរួមចំណែកយ៉ាងសកម្ម ក្នុងបណ្តា
 បញ្ហាធំរបស់សន្នសីទ និងជម្រុញការយកចិត្តទុកដាក់រួម។ នៅទីនេះ វៀតណាម
 បានស្នើការផ្សាភ្ជាប់ស្អិតរមួយ កែទម្រង់សេដ្ឋកិច្ច កំណើន ដោយមានការតភ្ជាប់
អភិវឌ្ឍចីរភាព បណ្តាគោលដៅសហសវត្ស និងរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ
២០១៥ ក៏ដូចជា ការទប់ទល់ជាមួយរាល់ការសាកល្បងសកលលោក។ វៀតណាម
ក៏បានសង្កត់ ធ្ងន់ដែរថា ត្រូវលាតត្រដាងអនុវត្តន៍ដោយឈរលើមូលដ្ឋានរួមផល
ប្រយោជន័ដូច​គ្នា។ បណ្តាសមាជិកចូលរួមសន្នីសីទ បានយល់ព្រមលើសំណើរបស់
វៀតណាម  អំពីការដែល APEC ត្រូវជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
សមាជិក នានាក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលទទួលបាននៅសន្និសីទរដ្ឋ
មន្រ្តី APEC លើកទី៦ ស្តីអំពី ការអភិវឌ្ឍន៍ប្រភពធនធាន ដែលបានរៀបចំឡើង
នៅប្រទេស វៀតណាមនាខែកញ្ញាកន្លងទៅប្រកបដោយជោគជ័យ ។

        ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូវៀតណាម
បានមានការជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំជាសមជិក APEC ក្នុងនោះ មាន
អគ្គលេខាបក្សកុម្មុយនិស្ត និងជាប្រធានរដ្ឋចិន  Xi Jinping ប្រធានាធុបតីប្រទេស
ឥណ្ឌូនេស៊ី អាមេរិក ជាដើម។ លោកប្រធានរដ្ឋនិងថ្នាក់ដឹកនាំនៃបណ្តាប្រទេស
ជាសមាជិក APEC បានផ្លាស់ប្តូរដ៏ជ្រាលជ្រៅ អំពីការបង្កើនទំនាក់ទំនងទ្វេភាគី
និងទិសដៅសហប្រតិបត្តិការលើបណ្តាវេទិការខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ