ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជាលោកសខេង

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជាលោកសខេង - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជាលោកសខេង (រូបថតៈ TTXVN)


(VOVworld)-នារសៀលថ្ងៃទី១៧មេសា នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី កម្ពុជា
លោកសខេង ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ ក្នុង ជំនួបនេះ
លោក Tran Dai Quang បានអះអាងថា នឹងបន្តបញ្ជាណែនាំក្រសួងនគរបាលវៀត
ណាមរួមសហការយ៉ាងស្អិតរមួតជាមួយក្រសួងមហាផ្ទៃកម្ពុជា លើគ្រប់វិស័យ តាមកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងតាម ផែនការសហ
ប្រតិបត្តិការរវាងប្រសួងទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាពនិងការ
រីកចំរើនរបស់ប្រទេសនីមួយៗក៏ដូចជាក្នុងតំបន់និងលើពិភពលោក។

        រីឯខ្លួនវិញ លោកសខេង មានបំណងថា ប្រធានរដ្ឋវៀតណាមលោក Tran
Dai Quang រួមជាមួយថ្នាក់ដឹកនាំវៀតណាម បន្តបង្កលក្ខណៈងាយស្រួល ដើម្បី
ក្រសួងមហាផ្ទៃកម្ពុជា​និងក្រសួងនគបាលវៀតណាមសហប្រតិបត្តិការយ៉ាង
ស្អិត រមួតពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកចូលក្នុងទំនាក់ទំនងមិត្តភាពនិង
សហប្រតិ បត្តិការយ៉ាងល្អប្រសើរវាងប្រទេសទាំងពីរកម្ពុជានិងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ