ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ

(VOVWORLD) -នាព្រឹកថ្ងៃទី១៩មិថុនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang រួមជាមួយសមាជិក សមាជិកាសភានីតិកាលទី១៤ មណ្ឌលបោះឆ្នោតលេខ១ ទីក្រុងហូជីមិញ បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី១ ខ័ណ្ឌទី៣និងខ័ណ្ឌទី៤ សំដៅជូនដំណឹងនូវលទ្ធផលនៃសម័យប្រជុំលើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៤។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហូជីមិញ - ảnh 1ទិដ្ឋភាពនៃជំនួបជួបប្រាស្រ័យរបស់ប្រធានរដ្ឋលោក Tran Dai Quang ជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី១ ទី៣ និងទី៤ (រូបថតៈ Viet Cuong/VOV)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានគាំទ្រចំពោះការដែលអ្នកបោះឆ្នោតបានតាមដានជាប់ដំណើរការនៃសម័យប្រជុំរួមទាំងក្តាប់បានរាល់ខ្លឹមសារដែលអង្គប្រជុំលើកយកមកពិភាក្សា។

អញ្ជើញឆ្លើយមតិរបស់អ្នកបោះឆ្នោត ស្តីពីគម្រោងអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស ប្រធានរដ្ឋលោក Tran Dai Quang បានឲ្យដឹងថា គោលការណ៍កសាងអង្គភាពរដ្ឋបាល- សេដ្ឋកិច្ចពិសេស ជាគោលការណ៍ធំមួយរបស់បក្ស ដោយគោលដៅកសាងយន្តការលោតផ្លោះ មានលទ្ធភាពប្រកួតប្រជែងពេញលេញដើម្បីទាក់ទាញការវិនិយោគជាមួយតំបន់និងអន្តរជាតិ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ ជាពិសេស រួមចំណែកការពាររឹងមំាអធិបតេយ្យភាពជាតិ។ ប៉ុន្តែ នេះជាគម្រោងច្បាប់ថ្មីដែលមិនទាន់មានពីមុនមក  សេចក្តីកំណត់អំពីយន្តការ គោលនយោបាយក្នុងសេចក្តីព្រាងច្បាប់មានចំណុចលោតផ្លោះ ទាំងការចាត់តាំងក្បាលម៉ាស៊ីននិងទស្សនៈ ទិសដៅអភិវឌ្ឍន៍ក្នុងលក្ខណៈធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ ហើយក្នុងបរិបទដែលអន្តរ ជាតិនិងតំបន់មានបម្រែបម្រួលយ៉ាងស្មុគស្មាញ។

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានអញ្ជើញផ្តល់ចម្លើយលើបញ្ហាដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់ ក្នុងនោះមានច្បាប់សន្តិសុខបណ្តាញអ៊ិនធឺណែត កិច្ចការបង្ការប្រ ឆាំងអំពើពុករលួយនិងគុណភាពកសាងច្បាប់របស់រដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ