ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបជាមួយឯកអគ្គរដ្ឋទូត អាមេរិកលោក David Shear

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបជាមួយឯកអគ្គរដ្ឋទូត អាមេរិកលោក  David Shear - ảnh 1
ឯកអគ្គរដ្ឋទូតអាមេរិកលោក David Shear


(VOVworld)-ក្នុងការជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាមេរិកលោក David Shear ដែលមកជំរាបលាក្នុងពេលបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោក Truong
Tan Sang បានវាយតម្លៃខ្ពស់​ ចំពោះរាល់ការរួមវិភាគទានរបស់លោកឯកអគ្គរដ្ឋទូតក្នុង
អាណត្តិរបស់ខ្លួននៅវៀតណាម​​។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះរាល់ ការគាំទ្ររបស់អាមេរិកចំពោះវៀតណាម កិតតាំងពីប្រទេសទាំងពីរបង្កើតទំនាក់​ទំនងកាទូតនាឆ្នាំ១៩៩៥មក ហើយកាន់តែស៊ីជម្រៅមួយថ្ងៃទៅមួយថ្ងៃ។ ពេលត្រ
ឡប់មកអាមេរិកវិញ ក្នុងតួនាទីជាឧបការីរដ្ឋមន្ត្រីការពារជាតិ លោក​David Shear
អះអាងថា បន្តមានការរួមវិភាគទានសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា សហការីបន្តដំណែងរបស់លោក នឹងបំពេញល្អ កិច្ចការការទូតរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ