ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បំពេញទស្សនកិច្ចការងារនៅខេត្ត Khanh Hoa

(VOVworld) - នាថ្ងៃទី១១ កក្កដា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និង
ក្រុមការងារមជ្ឈឹមបានអញ្ជើញទៅត្រួតពិនិត្យគំរោងការណ៍កសាងស្ដូបគោរព
វិញ្ញណក្ខ័ន្ទយុទ្ធជនពលី Gac Ma នៅទីក្រុង Cam Ranh ខេត្ត Khanh Hoa ភាគ
កណ្ដាលវៀតណាម។សំណង់នេះត្រូវបានបំផុសឡើងដោយប្រភពថវិការពីការ
រួមវិភាគទាននៃអង្គការសហជិពនិងពលករនៅទូទាំងប្រទេស។លោក Truong Tan
Sang បានសង្កត់ធ្ងន់ថា នេះជាសំណងមានអត្ថន័យដ៏ធំធេងដោយរំលឹកគុណូបការៈ
របស់វីរៈយុទ្ធជននានាដែលបានពលីជីវិតក្នុងការប្រយុទ្ធការពារប្រជុំកោះដ៏ពិសិដ្ឋ
របស់មាតុប្រទេសនាថ្ងៃទី១៤ មីនា ឆ្នាំ១៩៨៨។ការកសាងសំណង់នេះគឺសំដៅ
សំដែងការគោរពនិងដឹងគុណចំពោះយុទ្ធជនកងទ័ពជើងទឹក ព្រមទាំងរួមចំ
ណែកអប់រំប្រពៃណី បង្កើនទឹកចិត្តស្នេហារជាតិ ឆន្ទៈអង់អាចក្លាអានមោះមុត របស់ប្រជាជាតិវៀតណាមក្នុងបុព្វហេតុការពារអធិបតេយ្យភាពរបស់មាតុប្រទេស
ផងដែរ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ