ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ផ្ញើរលិខិតអបអរសាទរកម្មាភិបាល យុទ្ធជននៃកម្លាំងសេនាជនស្វ័យការពារ

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ផ្ញើរលិខិតអបអរសាទរកម្មាភិបាល យុទ្ធជននៃកម្លាំងសេនាជនស្វ័យការពារ - ảnh 1
ការហ្វឹកហាត់ក្បាច់គុណរបស់សេនាជនស្វ័យការពារនៅទីក្រុង Tam Ky ខេត្ត Quang Nam (រូបថត៖TTXVN)

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ឆ្នាំនៃទិវាប្រពៃណីរបស់ សេនាជនស្វ័យការពារវៀតណាម (ថ្ងៃទី២៨ មិនា ឆ្នាំ១៩៣៥-ថ្ងៃទី២៨ មិនា ឆ្នាំ
២០១៥) ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានផ្ញើរលិខិតអបអរសាទរ
កម្មា ភិបាលយុទ្ធជននៃកម្លាំងសេនាជនស្វ័យការពារវៀតណាម។លោកប្រធាន
រដ្ឋ បានលើកសរសើររាល់ស្នាដៃនិងការរីកចំរើន រីកធំធាត់របស់សេនាជនស្វ័យ
ការពារ វៀតណាម។លោកក៏បានសម្ដែងជំនឿជាក់ដែរថា ក្នុងដំណាក់កាល
បដិវត្តន៍ថ្មី កម្មាភិបាល យុទ្ធជនទាំងឡាយបន្តពង្រីកប្រពៃណីដ៏ល្អប្រសើររបស់
សេនាជនស្វ័យការពារវៀតណាម ហាត់ពត់លត់ដំ ខំប្រឹងប្រែង ផ្លាស់ប្ដូរថ្មីដោយ
ឥតឈប់ឈរ លើកកំពស់គុណភាពលើ គ្រប់ជ្រុងជ្រោយ សំរេចល្អភារកិច្ចការ
ពារបក្ស រដ្ឋអំណាច អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ ប្រជាជន រក្សាសន្តិសុខ
នយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម រួមចំណែកអនុវត្តកិច្ចការផ្លាស់ប្ដូរថ្មី
ប្រកបដោយជោគជ័យ កសាងនិងការពាររឹងមាំមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ